ញាក់សាច់! កញ្ញា រ៉ាប៊ី រកចំណូលបាន១ម៉ឺនដុល្លារឯណោះ/ខែ ហើយមានផ្ទះ….

តារាចម្រៀង​ស្រី ដែល​ផ្តើមចេញពី​អាជីព​ជា​ប្រធាន​ក្រុម​រាំ និង​ធ្លាប់ជា​ពិធី​ការិនី​ទូរទស្សន៍​ហង្សមាស​កញ្ញា រ៉ាប៊ី ដែល​បច្ចុប្បន្ន​នេះ សម្បូរ​ទីផ្សារ​សិល្បៈ​ចម្រៀង ខ្លំាងណាស់ ថែមទំាងល្បីទៀតផង ក្រោយពីផ្ទុះបទមាន់ស្រែនោះ ។

តាមរយៈការដើរចេញពីអាជីពពិធីការិនីរបស់ទូរទស្សន៍ហង្សមាស រ៉ាប៊ី បានធ្វើឱ្យមិត្តរួមអាជីពភ្ញាក់ផ្អើល ព្រោះការចាប់អាជីពចម្រៀងរបស់នាងកាក់កបខ្លាំងពិសេស គឺបទចម្រៀងញាក់របស់នាងនៅថោន គឺផ្ទុះស្ទើរតែទាំងអស់ ហើយពេលនេះ ស្រីស្រស់រូបនេះថា អាចរកប្រាក់ចំណូលបានជាង១ម៉ឺនដុល្លារ ក្នុង១ខែទៀតផង។

តាមរយៈការប្រែប្រួលកេរ្តិ៍ឈ្មោះនេះ រ៉ាប៊ី ដែលទើបក្លាយជាតារាចម្រៀងជាង២ឆ្នាំសោះ តែនាងទិញបានផ្ទះដល់ទៅ៣ គឺផ្ទះ២ល្វែង តម្លៃខ្ទង់២០ម៉ឺនដុល្លារ នៅទល់មុខផ្សារពោធិ៍ចិនតុង ដែលទិញផ្តាច់ និងផ្ទះវីឡាតម្លៃ១៥ម៉ឺនដុល្លារ នៅបុរីប៉េងហួត (បឹងស្នោ) ដែលនាងអះអាងថា ទិញបង់រំលស់១ខែ ជាង១ពាន់ដុល្លារ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ pressnews