លោកពូម្នាក់នេះ ជួយសំរួលចរាចរណ៍រាល់ថ្ងៃនៅផ្លូវ ២៧១ ដោយគ្មានប្រាក់ខែ

ប្រិយមិត្តប្រាកដជាដឹងថា បញ្ហា​ស្ទះ​ចរាចរណ៍​ បានបង្កឲ្យ​មានការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​​ប្រជាពលរដ្ឋ​រស់​នៅ​ទីក្រុង​ ដូចជាខាតបង់​ប្រាក់ចំណូល​ រាំងស្ទះ​ដំណើ​រការងារ​ ជាពិសេស​នោះ​ រាំងស្ទះ​ដល់​ការ​អភិវឌ្ឍជាតិ​ និង​សេដ្ឋកិច្ច​ជាតិ​ផងដែរ​។ ម៉្យាងទៀត​ក៏​បង្កអោយ​មាន​ជំងឺ​ផ្លូវចិត្ត ដោយ​សា​រ​​ធុញ​ទ្រាន់​​ ​ឆេវឆាវ​​នៅ​ពេល​ស្ទះ​ចរាចរណ៍ម្ដងៗ ។

ជាមួយ​គ្នា​នេះដែរ​ កាលពីពេលថ្មីៗនេះ ក៏មាន​គណនី​ហ្វេសប៊ុក​ផេក​ឈ្មោះ​ រចនា​ ខ្មែរ​អង្គរ​ បានមានការ​លេីកឡេីង​ថា​៖​

«អ្នកណាខ្លះស្គាល់គាត់? គាត់បានសំរួលចរាចរណ៍​ ជារៀងរាល់ថ្ងៃនៅផ្លូវ271​ ដោយគ្មានប្រាក់ខែ​ ទល់មុខហាងនំបុ័ងភ្នុំពេញ​ ជិត​ធនាគារ​ ANZ​ បើជួបគាត់​ សូមមេត្តាផ្តល់ជាថវិកាបន្តិចបន្តួច​ ជួយគាត់ផង។ សឹងតែនិយាយថា​ គាត់ម្នាក់អាចស្មើរនឹងប៉ូលិសចរាចរណ៍បីនាក់ គាត់ពូកែសំរួលចរាចរណ៍ណាស់ 41,41 លើកទឹកចិត្តគាត់ផង»៕

 

អត្ថបទដោយ៖​ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក