អស់ទាស់! ឱក សុគន្ធកញ្ញា ចំណាយលុយលើសម្អាងការខ្ទង់ម៉ឺនដុល្លារឯណោះ

ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយ ពីថ្ងៃរៀបអាពាហ៍ពិពាហ៍របស់តារាចម្រៀងស្រីដ៏ល្បីឈ្មោះ និងជាតារាចម្រៀងស្រីប្រចាំក្នុងផលិតកម្ម រស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានប្រកាស កាលពីពេលថ្មីៗនេះ ធ្វើឲ្យបណ្ដាអ្នកគាំទ្រស្ទើរពេញផ្ទៃប្រទេស មានការភ្ញាក់ផ្អើលខ្លាំងមែនទែន។

ជាមួយគ្នានេះដែរ ជិតដល់កៀកថ្ងៃចូលរោងការ ឱក សុគន្ធកញ្ញា ក៏បានបង្ហោះរូបថត Pre Wedding ទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន នៅលើបណ្ដាញសង្គមហ្វេសប៊ុក ទាំងឈុតសម័យ និងបុរាណ។


យ៉ាងណាមិញ នៅពីក្រោយភាពស្រស់ស្អាត សម្លៀកបំពាក់ទាំងពីសម័យនេះត្រូវបានរៀបចំឡើងសម្អាងការប្រណិតពិធី បូករួមទាំងឈុតក្នុងពិធីមង្គលការផងដែរ ។បើយើងងាកទៅមើលតម្លៃសម្អាងការ ដែលត្រូវនឹងរៀបចំនៅពេលខាងមុខនេះ ត្រូវចំណាយខ្ទង់ម៉ឺនដុល្លារ ឯណោះនេះតាមការសម្ភាសន៍ដោយផ្ទាល់ តាមរយៈទួរស័ព្ទកាលពីព្រឹកមិញនេះ ជាមួយនឹង សម្អាងការប្រណិតពិធី ។


ក្នុងនោះផងដែរ លោកស្រី ដែលជាម្ចាស់សម្អាងការ បានលើកឡើងថា៖« តម្លៃនេះលោកស្រីមិនទាន់ប្រាកដនោះទេ តែអាចគិតបានថា ខ្ទង់ម៉ឺនដុល្លារដោយសារតែសម្លៀកបំពាក់ទាំងអស់ ត្រូវបានកាត់ថ្មីទាំងអស់ (ទាំងពេលព្រឹក ពេលថ្ងៃ និង រ៉ូបពេលរាត្រី)។ ជាពិសេស ឈុតនីមួយៗ ត្រូវបានប៉ាក់ឌិន សម្រិតសម្រាំងយ៉ាងល្អបំផុតសម្រាប់តារាចម្រៀងស្រីរូបនេះ»។

នេះបើតាមការបកស្រាយរបស់ លោកស្រី ហាងប្រណិតពិធី បានប្រាប់មកខ្មែរឡូតយ៉ាងដូច្នេះ។យ៉ាងណាមិញ ចាំរង់ចាំមើលទាំងអស់គ្នាថា តើថ្ងៃពិសេសរបស់​អាយដល នឹងស្រស់ស្អាតដល់កម្រិតណា បើលេងសម្លៀកបំពាក់ទាំងអស់ កាត់ថ្មីទាំងអស់នោះ៕

 

ដកស្រង់ដោយ៖ លោក​ ប៊ុត ហេង

ប្រភព៖ reakreay