តើអ្នកទាំងអស់គ្នាដឹងពីរបៀបនៃការមើលលេខទូរស័ព្ទខ្លួនឯង ក្នុងក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទនៅកម្ពុជាដែរឬទេ?

អ្នកប្រើប្រាស់ទូរស័ព្ទមួយចំនួន តែង​ភ្លេច​លេខ​​ដែល​​ខ្លួន​​ឯង​​កំពុង​​ប្រើ​​ប្រាស់ ដូច​នេះ​ពេល​គេ​សុំ​លេខ​ម្តងៗ​ តែង​ពិបាក និងទាល់​តែ​ចុច​ខល​ទៅ​គេបានចេញលេខតែម្តង ចុះបើគ្មានលុយខលមិនចេញ ហើយ​មិន​ដឹង​ថាត្រូវឆែកលេខតាមណាទៀតនោះ ច្បាស់ជាមានអារម្មណ៍ពិបាក និងខកខានការទំនាក់ទំនង​មួយ​ទៅ​ហើយ ឬចង់កត់លេខរបស់គេដាក់លើក្រដាស​ ដល់ពេលភ្លេចដៃ ក៏បាត់ក្រដាសនោះទៀត កាន់​តែវីវរ។

នេះយើងនឹងរៀបរាប់ពី របៀបឆែកមើល លេខទូរស័ព្ទផ្ទាល់ខ្លួន សម្រាប់ប្រព័ន្ធទូរស័ព្ទ Cellcard, Smart, Cootel, qb, Metfone និង Seatel ដើម្បីឲ្យអ្នកងាយស្រួល ដឹងពីលេខខ្លួនឯង ដោយ​មិន​បាច់​ពិបាក ខលទៅកាន់លេខដទៃ ដើម្បីមើលលេខ និងបង្ការពេលអ្នកភ្លេច។

  • Cellcard ចុច *1# ឬ *2# ឬ *3#
  • Smart ចុច *2# ឬ *887# ឬ *400#
  • Cootel​ ទៅកាន់ Menu > Accounts > Subscriber No. > OK ឬ ចុចខល 038
  • qb ចុច #3# ឬ ចុចខល 013, 080, 083, 084
  • Metfone ចុច *99# ឬ 99 ឬ *88#
  • Seatel ផ្ញើសារ 106 ទៅ 1800 ឬ ចុចខល 018

អ្នកអាចឆែកមើលលេខខ្លួនឯងបាន បើអ្នកភ្លេច ឬអាចចែកពត៌មាននេះទៅកាន់អ្នកដែលចង់ដឹងដែរ​ក៏​បាន​ដែរ សង្ឃឹមថាពត៌មាននេះមានប្រយោជន៍ដល់អ្នកទាំងអស់គ្នា ហើយយើងនឹងព្យាយាមស្វែងរក​ពត៌មាន ដែលមានប្រយោជន៍មកចែកជូនមិត្តអ្នកអាន បន្តទៀត៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ cambo-report

error: Content is protected !!