ពិតជាអគុណដល់សត្វដំរីមួយក្បាលនេះណាស់ ដោយជួយសំរួលដល់ការធ្វើ…

ចំពេលដែលមានភ្លៀងធ្លាក់ជោកជាំ ធ្វើឲ្យដើមឈើបាក់នៅដេកលើផ្លូវនៅតំបន់ដាច់ស្រយ៉ាល គឺមិនមានគ្រឿងចាក់ដើម្បីជួយទាញចេញនោះទេ គឺមានតែសត្វដំរីនេះឯដែលអាចជួយយើងទាំងអស់គ្នាបាន។បើយោងតាមប្រភពហ្វេសប៊ុកមួយបានឲ្យដឹងថា ៖

«សត្វដំរីបានជួយ ដល់អ្នកធ្វើដំណើរ យើងនាំគ្នាចូលរួមថែទាំ និងអភិរក្ស ជាចុងក្រោយ សូមសំនូមពរ មេត្តាស្រលាញ់សត្វទាំងអស់គ្នាបាទ»។

សូមបញ្ជក់ផងដែរថាឋឋឋ ដំរី​ជា​ប្រភេទ​សត្វចតុបាទ​ដែលមាន​មាឌធំ​ជាងគេ​បំផុត​។ វា​មាន​ប្រមោយ​វែង​មាន​ស្បែ​កក​ក្រាស់​ពណ៌​ប្រផេះ និង​មាន​រោម​រឹងៗ ស្លឹកត្រចៀក​មាន​រាង​ដូច​ផ្លិត​តែ​ស្តើង ដំរី​មាន​ក្រចក​ម្រាម​ដើ​ង​១៨ គឺ​នៅ​ជើង​មុខ​នីមួយៗ​មាន​ក្រចក​ម្រាមជើង​៥ ឯ​ក្រចកជើង​ក្រោយ​នីមួយៗ​មាន​ម្រាម​៤ តែ​ក៏មាន​ដំរី​ខ្លះ​មាន​ក្រចក​ម្រាមជើង​ដល់​ទៅ​២០​ដែរ​។ ដំរី​ញី​មាន​ភ្លុក “​ចែ​” ដែរ តែ​វា​មិន​បញ្ចេញ​ឲ្យ​ឃើញច្បាស់​ដូច​ដំរី​ឈ្មោល​ពេញវ័យ​ទេ​។ ភ្លុក​ដំរី​ធំ ឈ្មោល​មួយចំនួន​មាន​ប្រវែង​រហូតដល់​ទៅ​១​ម៉ែត្រ​។ ដំរី​នៅ​តំបន់​អាស៊ី​ខុសពី​ដំរី​នៅ​តំបន់​អាហ្វ្រិក​មាន​ខ្នង​កោង​ជា​ទួល​ខ្ពស់​ឡើងលើ​៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក