អបអរសាទរ! ចិនអនុញ្ញាតកម្ពុជា នាំផ្លែចែកស្រស់ចូលហើយ ដោយមានក្រុម…

រដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីថ្ងៃទី១០ឧសភា នៅក្នុងពិធីសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែចេកអំបូងលឿងស្រស់ របស់ក្រុមហ៊ុន ឡង មេត អេហ្រ្គីខលឈ័រ ឯស្រុកឈូក ខេត្តកំពត បានថ្លែងថា ចិនបានអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៥នៅកម្ពុជា នាំផ្លែចេកស្រស់ ចូល ។

លោក វេង សាខុន បានថ្លែងថា តាមរយ:អគ្គនាយកដ្ឋានគយ នៃសាធារណ:រដ្ឋប្រជាមានិតចិន ដែលបានវាយតម្លៃលើគុណភាពចេកកម្ពុជា និងបានអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន០៥ អាចនាំចេញ ផ្លែចេកស្រស់ទៅកាន់ទីផ្សារចិន ។

លោកបញ្ជាក់ថា អ្វីដែលសំខាន់នោះគឺ នាយកដ្ឋានគយចិន ក៏បានវាយតម្លៃកន្លែងវេចខ្ចប់ផ្លែចេករបស់ក្រុមហ៊ុនថា មានស្តង់ដារគុណភាព និងសុវត្ថិភាពល្អជាងគេ ក្នុងតំបន់អាស៊ាន។

តាមគម្រោង ក្រុមហ៊ុន ឡង មេត អេហ្រ្គីខលឈ័រ នាឆ្នាំ ២០១៩ នេះ ចេកស្រស់ប្រមាណជាង ២,២ម៉ឺនតោន នឹងត្រូវធ្វើការនាំចេញ ,ហើយរំពឹងថា ក្នុងឆ្នាំ២០២០ ខាងមុខ ការនាំចេញនឹងកើនដល់ជាង ៣ម៉ឺនតោន ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ tnaot