ស្ងើចសរសើរដល់ ឯកឧត្តម ហ៊ុន​ ម៉ានី ដោយបានចូលរួមជ្រោមជ្រែងដល់ការ…

បងប្អូនដែលបានលេងបណ្តាញសង្គមហ្វេសប៊ុក ប្រាកដជាបានស្គល់វត្តមានលោក តាន់ គឹមសួរ ដែលរូបលោកបានផលិតវិដេអូឃ្លីប និងបានចូលរួមក្នុងសកម្មភាពមនុស្សធម៏ជាច្រើន ហើយនាពេលបច្ចុប្បន្ននេះ លោកក៏មានបំណងចង់ដាំដើមឈើ១០ម៉ឺនដើម ជាហេតុធ្វើឲ្យមហាជន និងយុវជនមានការចាប់អារម្មណ៍ ព្រមទាំងចង់ចូលរួមទៀតផង។

ជាកស្តែង កាលពីពេលថ្មីៗនេះ លើបណ្តាញសង្គមរបស់លោកតាន់ គឺមសួរ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឯកឧត្តម ហ៊ុន​ ម៉ានី ដែលបានជួយផ្តល់យោបល់ចំពោះការដាំដើមឈើ ១០ម៉ឺនដើមផងដែរ។
ដោយលោកបានសរសេររៀបរាប់ក្នុងគណនីហ្វេសប៊ុក ថា ៖

«ស្ញើចសរសើរអំពីសាមញ្ញភាពរបស់បងប្រុស ឆ្លៀតបានបន្តិចដែរជជែកពិភាក្សារឿងកម្មវិធីដាំកូនឈើ​១០ម៉ឺនដើមទូទាំងប្រទេស​ដើម្បីព្យាបាលដំបៅផែនដីជាមួយបង។ អរគុណចំពោះការប្រឹក្សាយោបល់ល្អៗរបស់បង អរគុណចំពោះការចូលរួម​ជ្រោមជ្រែងគាំទ្រចំពោះបេសកកម្មរបស់​ពួកយើង»៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក