ញាក់សាច់! នាយចឺម រកបានសង្សារថ្មីហើយ បន្ទាប់ពីបានគ្រាំគ្រាបេះដូងអស់…

តារាចម្រៀងសាន់ដេ ដែលពូកែស្រែកខ្លាំង ហើយកន្ត្រាក់ៗ ពិបាកគេច្រៀងតាម លោកសុខ មេសា ហៅនាយចឺម រកបានសង្សារថ្មីហើយ បន្ទាប់ពីអតីតតារាកំប្លែង CTN រូបនេះ គ្រាំគ្រាបេះដូងអស់មួយរយៈធំ ដោយសារត្រូវអតីតសង្សារជាស្រីស្អាតដល់ទៅ2នាក់ បានដោះដៃចេញពីរូបគេ ទៅមានថ្មីអស់នោះ គឺស្រីស្អាតសាច់សខ្ចី ពុធ ស្រីខួច និងអៀ ម៉េងលិ ហៅអូនម៉ីម៉ី ។

លោកសុខ មេសា ហៅនាយចឺម

ទោះជាយ៉ាងណា សង្សារថ្មីរបស់នាយចឺម ដែលមានឈ្មោះថា JeFar នេះ មានរូបសម្រស់មិនចាញ់អតីតសង្សាររបស់នាយចឺម ទាំង2 គឺសាច់ដូចបណ្តូលចេក ហើយនាងក៏ជាតារាសម្តែងភាពយន្ត និង MV ផងដែរ។នាយចឺម បានបណ្តើរសង្សារទី3 បង្ហាញភាពផ្អែមល្ហែមយ៉ាងស្អិតល្មួតនៅទូរទស្សន៍ប៉ុស្តិ៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី11 ខែឧសភា ដើម្បីច្រៀងក្នុងកម្មវិធី “តន្ត្រី AD” ហើយអ្នកចម្រៀងសាន់ដេ រូបនេះ បានបង្ហើរសំនៀង3បទ គឺ “គ្មានអ្នកណាល្អគ្រប់10”, “រាំកៀនទ្រុងជ្រូក” និងបទ “ទៅគេសុំទោស”។

តារាសិល្បៈដែលទៅច្រៀងកម្មវិធីនោះ សុទ្ធតែលាន់មាត់សរសើរនាយចឺម ថា ពិតជាពូកែរកបានសង្សារថ្មីមែន គឺសុទ្ធតែខ្ចីញេញតែម្តង តារាផ្សេងៗមិនអាចប្រជែងជាមួយនាយចឺម បានទេ រឿងពូកែរកស្រីស្នេហ៍បានស្អាតៗនេះ អ៊ីចឹងហើយបានជានាងៗពីមុន ទោះជាស្អាតយ៉ាងណា ឱ្យតែមិនត្រូវចិត្តនាយចឺម គឺតារាចម្រៀងរូបនេះទៅរកមួយទៀត ហើយដាច់ខាតត្រូវតែស្អាត មិនឱ្យចាញ់អ្នកចាស់ទេ។

JeFar

សង្សារថ្មីរបស់នាងចឺម នាង JeFar ដែលគេសង្ស័យថា ពួកគេបានក្លាយទៅជាគូដណ្តឹងគ្នាទៅហើយនោះ បាននិយាយហាក់ផ្អើលៗជាមួយអ្នកយកព័ត៌មានយើងថា “ខ្ញុំមានទាន់បានភ្ជាប់ពាក្យឯណា ឥឡូវកំពុងមើលចិត្តគ្នាសិនតើបង! ខ្ញុំបានថតបទបងចឺម បាន3បទ ហើយក៏ធ្លាប់ថតឱ្យថោន និងថតរឿងឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ5 ដូចជារឿង “រៃប្តូរទ្រនុំ”, “ក្រមុំជនបទ” និងរឿង “ជួបស៊យវគ្គ2”។ និយាយទៅ ឱ្យតែសិល្បៈ ខ្ញុំស្រលាញ់ទាំងអស់ ទាំងសម្តែង, បង្ហាញម៉ូដ, ច្រៀង និងពិធីការិនី ហើយខ្ញុំនឹងស៊ូដើម្បីឱ្យសម្រេចបំណងទាំងនេះបាន”។

តាមព័ត៌មានថា នាយចឺម បានបង្កាត់ភ្លើងស្នេហ៍ជាមួយស្រីស្អាត JeFar ក្រោយពេលស្រីស្រស់មកថតសម្តែង MV បទ “សុំទោសប៊ិក សុំទោសសៀវភៅ” ដែលច្រៀងដោយនាយចឺម ហើយដោយសារថ្វីមាត់របស់នាយចឺម ពូកែអន្ទងចិត្តស្រីស្រស់នោះ ទើបធ្វើឱ្យតារាសាច់សខ្ចីវ័យ23ឆ្នាំ មិនអាចគេចផុតពីកណ្តាប់ដៃនាយចឺម បានឡើយ។

ប្រភពបានឱ្យដឹងថា មានតារាសម្តែងមួយចំនួនត្រូវម្តាយឪពុកបារម្ភនៅពេលដែលថតសម្តែង MV ជាមួយនាយចឺម ព្រោះបើប៉ះឈុតឱបថើប គឺនាយចឺម ដឹងតែពីឱបថើបយកគ្មានប្រណី ហើយក្រោយមកពួកគេច្រើនតែក្លាយជាគូសង្សារតែម្តង ព្រោះថា នាយចឺម ពូកែញ៉ែស្រីស្អាតខ្លាំងណាស់។

ប្រភពមួយបានឱ្យដឹងថា ម្តាយរបស់តារាសម្តែង និតា វរវង្ស បានហាមនាយចឺម ញ៉ែកូនស្រីគាត់នៅពេលដែលចាប់ផ្តើមថតភាពយន្តរឿង“ខ្មោចស្រីទាំង3” ព្រោះអ្នកស្រីអះអាងថា តារាឱ្យតែក្មេងស្អាតថតជាមួយនាយចឺម ហើយកម្រគេចរួចណាស់។យ៉ាងណា នាយចឺម ធ្លាប់និយាយថា “បើរកសង្សារ គឺត្រូវតែរកឱ្យស្អាត បើរកមិនស្អាត តើយកមកធ្វើអី ? ទៀតផង ហើយតាមសភាពជាក់ស្តែងគេឃើញថា នាយចឺម មិនមែនចេះតែអួតទេ គឺសង្សាររបស់នាយសុទ្ធតែជាស្រីស្អាតមែន ដូចជាអតីតសង្សារ ពុធ ស្រីខួច, អូនម៉ីម៉ី និងសង្សារថ្មី នាង JeFar នៅពេល នេះ។

នាយចឺម បានប្រាប់ថា ពេលនេះ នាយផ្តោតលើការសាងសង់ផ្ទះវីឡាឱ្យម្តាយនៅខេត្តកំពង់ស្ពឺ តម្លៃជាង20ម៉ឺនដុល្លារនោះ ឱ្យបានរួចរាល់ និងរកលុយឱ្យម្តាយដាក់ធនាគារ សម្រាប់ត្រៀមពេលគាត់មានជំងឺ ដើម្បីព្យាបាលសិន ទើបនាយគិតគូររឿងរកគូអនាគតខ្លួននៅតាមក្រោយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ amm.news