ព្រលានយន្តហោះទាំង ១០ ដែលធំជាងគេបំផុតនៅលើពិភពលោកប្រចាំឆ្នាំ ២០១៧

ព្រលានមួយចំនួននៅលើពិភពលោក ពិតជាធំខ្លាំងរហូតដល់រាប់ពាន់ហិចតា ការធ្វើព្រលានយន្តហោះធំដូចនេះដោយសារតម្រូវការចាំាបាច់ក្នុងការធ្វើដំណើរផ្សេងៗ។ តើអ្នកទាំងអស់គ្នាមានដឹងទេថា តើព្រលានយន្តហោះណាដែលមានធំជាងគេបំផុតនៅលើពិភពលោក? តើស្ថិតនៅប្រទេសណាដែរ? មានទំហំប៉ុន្មានហិកតាដែរ? សាងសង់ឡើងនៅឆ្នាំណាដែរ? តោះអានទាំងអស់គ្នាដូចខាងក្រោមនេះ៖

១០) ព្រលានយន្តហោះអន្តរជាតិ Beijing Capital ក្នុងទីក្រុងប៉េកាំង នៃប្រទេសចិន

ព្រលានយន្តហោះត្រូវបានបង្កើតឡើងនៅថ្ងៃទី ២ ខែមីនា ឆ្នាំ១៩៥៨ និងមានផ្ទៃដីសរុប ២,៣៣០ ហិកតា។

៩) ព្រលានយន្តហោះអន្តរជាតិ Cairo ក្នុងទីក្រុងឃែរ៉ូ នៃប្រទេសអេហ្ស៊ីប

ព្រលានយន្តហោះមានផ្ទៃដីសរុប ២,៥៥០ ហិកតា និងបានបង្កើតនៅកំឡុងសង្រ្គាមលោកលើកទី ២ ក្រោយមកបានបើកឲ្យដំណើរការវិញនៅឆ្នាំ​១៩៦៣។

៨) ព្រលានយន្តហោះអន្តរជាតិ Chicago O’Hare ក្នុងទីក្រុងឈីហ្គាហ្គោ នៃប្រទេសអាមេរិក

ព្រលានយន្តហោះត្រូវបានបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ១៩៤៤ និងមានផ្ទៃដីសរុប ២,៦១០ ហិកតា។

៧) ព្រលានយន្តហោះអន្តរជាតិ Bangkok ក្នុងទីក្រុងបាងកក នៃប្រទេសថៃ

ព្រលានយន្តហោះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៣ និងមានផ្ទៃដីសរុប ២,៩៨០ ហិកតា។

៦) ព្រលានយន្តហោះ Madrid Barajas ក្នុងទីក្រុងម៉ាឌ្រីត នៃប្រទេសអេស្ប៉ាញ

ព្រលានយន្តហោះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩២៧ និងមានផ្ទៃដីសរុប ៣,០៥០ ហិកតា។

៥) ព្រលានយន្តហោះ Charles de Gaulle ក្នុងទីក្រុងប៉ារីស នៃប្រទេសបារាំង

ព្រលានយន្តហោះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៦ និងមានផ្ទៃដីសរុប ៣,២០០ ហិកតា។

៤) ព្រលានយន្តហោះអន្តរជាតិ Shanghai Pudong ក្នុងទីក្រុងសៀងហៃ នៃប្រទេសចិន

ព្រលានយន្តហោះត្រូវបានបង្កើតឡើងនៅកំឡុងឆ្នាំ១៩៩០ និងមានផ្ទៃដីសរុប ៣,៣៥០ ហិកតា។

៣) ព្រលានយន្តហោះអន្តរជាតិ Dallas/Fort Worth ក្នុងរដ្ឋតិចសាស់ នៃប្រទេសអាមេរិក

ព្រលានយន្តហោះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩២៧ និងមានផ្ទៃដីសរុប ៧,៨០០ ហិកតា។

២) ព្រលានយន្តហោះអន្តរជាតិ Denver ក្នុងទីក្រុងដេនវើ នៃប្រទេសអាមេរិក

ព្រលានយន្តហោះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ និងមានផ្ទៃដីសរុប ១៣,៧២៦ ហិកតា។

១) ព្រលានយន្តហោះអន្តរជាតិ King Fahd ក្នុងទីក្រុងដាំម៉ាំ នៃប្រទេសអារ៉ាប៊ីសាអូឌីត

ព្រលានយន្តហោះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ និងមានផ្ទៃដីសរុប ៧៨,០០០ ហិកតា៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ worldatlas

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!