ទីបំផុត! ស្ពានអាកាសថ្មើរជើង-ជណ្តើរយន្តដំបូងបំផុត នឹងបើកឱ្យដើរឆ្លងកាត់ឆាប់ៗនេះហើយ
គម្រោងស្ពានអាកាសថ្មើរជើងដែលបំពាក់ដោយជណ្តើរយន្តដំបូងបំផុត ត្រូវបានមន្ទីរសាធារណការសហការជាមួយក្រុមហ៊ុន Oversea Cambodia Investment Corperation (OCIC) ដើម្បីសម្រួលដល់ការធ្វើដំណើរថ្មើរជើងឆ្លងកាត់ស្តុប មិនប៉ះពាល់ចរាចរ និងធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។
ក្រុមហ៊ុន OCIC គឺជាម្ចាស់វិនិយោគទីក្រុងដ៏ទំនើបអូឡាំព្យា ដែលសាងសង់នៅព័ទ្ធជុំវិញពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតនៅលើផ្ទឺដីសរុប ១០ហិកតាឯណោះ ខណៈទីក្រុងថ្មីនេះជាបណ្ដុំអគារពាណិជ្ជកម្មមានកម្ពស់២០ជាន់រួមមានដោយមានទាំង ការិយាល័យ អគារស្នាក់នៅ ផ្សារទំនើប ក្លឹបហាត់ប្រាណ អាងហែលទឹក និងកន្លែងកម្សាន្តជាច្រើនទៀតផងដែរ។
ស្ពានអាកាសថ្មើរជើងដែលបំពាក់ដោយជណ្តើរយន្តដំបូងបំផុត ដែលស្ថិតនៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង ក្នុងខណ្ឌ៧មករា សាងសង់រួចរាល់ហើយ ហើយនឹងដាក់ឱ្យដំណើរនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះហើយ នេះបើតាមការប្រកាសនៅលើផ្ទាំងជណ្តើរយន្តដ៏ទំនើបមួយនេះ៕
អត្ថបទដោយ៖ លោក ប៊ុត ហេង