ព្រឺរោមណាស់! ស្រមោចបីសាច ហ្សមប៊ី មាននៅក្នុងប្រទេសប្រេស៊ីល ដែល…

ក្នុងព្រៃភ្លៀងនៃប្រទេសប្រេស៊ីលមានស្រមោចម្យ៉ាងហៅថា “ស្រមោចបីសាច ហ្សមប៊ី ” សត្វស្រមោចនេះរូបរាងប្រហាក់ប្រហែលនឹង បីសាច ហ្សមប៊ី នៅក្នុងរឿង។ សត្វស្រមោច បានស៊ីនូវគ្រាប់ផ្សិតបីសាចដែលមានផ្ទុកប៉ារ៉ាសិត ម្យ៉ាងដែលអាចគ្រប់គ្រងខួរក្បាលសត្វស្រមោច បន្ទាប់ពីសត្វស្រមោចបានស៊ីផ្សិតនោះប៉ារ៉ាសិតបានជ្រៀតចូលខួរក្បាល ឬសរីរៈរាងកាយ នៃសត្វស្រមោច និងគ្រប់គ្រងខួរក្បាល ឬរាងកាយរបស់វាម្ដងបន្តិចៗ។

អ្នកដែលរកឃើញផ្សិតបីសាចនេះដំបូងគេបង្អស់គឺជាលោក David Hughes មកពីរដ្ឋ Penn State។ លោកជាអ្នកបើកការស្រាវជ្រាវជាអន្តរជាតិទៅលើ ប៉ារ៉សិត O. unilateralis ដែលជាប៉ារ៉ាសិតនៃស្រមោចបីសាច។

អ្នកសិក្សាស្រាវជ្រាវផ្នែកជីវវិទូ អ្នកវិទ្យាសាស្រ្តជីវវិទូផ្នែកកុំព្យូទ័រ និងអ្នកជីវទស្សបានធ្វើការស្រាវជ្រាវយ៉ាងម៉ត់ចត់ទៅលើដំណាក់កាលនៃដំណើរការបញ្ជ្រៀតរបស់ប៉ារ៉ាសិត ក្នុងការគ្រប់គ្រងខួរក្បាលរបស់សត្វស្រមោចបីសាច។

ការសិក្សាស្រាវជ្រាវនូវដំណាក់កាលដំបូងបានសន្និដ្ឋានថា ប៉ារ៉ាសិត (O. unilateralis)នៃផ្សិតបីសាច នៅពេលចូលទៅក្នុងសរីរៈរាងកាយ វាបានបំប្លែងសាធុមេតាប៉ូលីសជាលិកា និងធ្វើប្រតិកម្មក្នុងការបំរែបម្រួលហ្សែនក៏ដូចជា ជ្រៀតចូលទៅតាមសន្លាក់ ព្រមទាំងសាច់ដុំដើម្បីងាយស្រួលក្នុងការគ្រប់គ្រងរាងកាយ។ បន្ទាប់មកពួកវាចាប់ផ្ដើមធ្វើការបង្កបង្កើន និង​ពង្រីកហ្សែន ប៉ារ៉ាសិត (O. unilateralis) ហើយការផ្លាល់ប្ដូរឥរិយាបថទៅជាបីសាចហ្សមប៊ីក៏ចាប់ផ្ដើមកើតមានម្ដងបន្តិចៗ។

ប៉ាសិតទាំងនោះនឹងចាប់ផ្ដើមរីករាលដាលកាន់តែខ្លាំង និងគ្រប់គ្រងគ្រប់សាច់ដុំ និងសន្លាក់នៅពេលដែលវាអាចគ្រប់គ្រងនូវសរីរៈរាងកាយទាំងមូល វាចាប់ផ្ដើមលេចចេញនូវរូបរាងផ្សិតដែលដុះឡើងនៅលើក្បាល និងផ្នែកផ្សេងៗទៀតនៃរាងកាយ។ បន្ទាប់មកសត្វស្រមោចចាប់ផ្ដើមដើរបែកចេញពីវ៉ូងរបស់វាដើម្បីទៅរកកន្លែងណាមួយសម្រាប់ផ្ដល់ឲ្យផ្សិតបីសាច (O. unilateralis) របស់ពួកវាដុះលូតលាស់ និងស្រូបជញ្ជក់យកជីវជាតិរាងកាយរបស់សត្វស្រមោចរហូតខ្សោះ។ វាប្រៀបដូចជា បីសាចជញ្ជក់ឈាមដែលកំពុងតែជញ្ជក់ឈាមរបស់មនុស្សឲ្យខ្សោះ ប៉ុន្តែផ្សិតបីសាចនឹងបញ្ជាឲ្យសត្វស្រមោចឈប់នៅលើសំបកឈើ ឬស្លឹកឈើដើម្បីងាយស្រួលឲ្យវាធ្វើការបឺតជញ្ជក់ជីវជាតិនៃរាងកាយរបស់សត្វស្រមោច។

នៅក្នុងដំណាក់កាលនៃការពង្រីកហ្សែនរបស់វានេះ ប្រសិនបើមានសត្វណាផ្សេងស៊ីពួកវា វានឹងជ្រៀតចូលទៅក្នុងហ្សែននៃសត្វទាំងនោះបង្ករកំណើតបន្ត និងគ្រប់គ្រងនូវសរីរៈសត្វទាំងនោះដូចគ្នា ទៅនឹងស្រមោចបីសាច។ ជាទូទៅផ្សិតបីសាចវាដុះលូតលាស់ខ្លាំងនៅក្នុងលាមកសត្វដូចជា ក្ដាន់ រមាំង ប្រើស ឬសត្វផ្សេងៗទៀត បន្ទាប់មកវាក៏បញ្ចេញគ្រាប់របស់វាដើម្បិឲ្យសត្វស្រមោចស៊ី។ ដំណើរវិវត្តន៍ពីដំណាក់កាលដំបូងរហូតដល់ស្រមោចត្រូវបានស្លាប់ វាមានរយៈពេល ១០ថ្ងៃ។ គ្រប់សរីរៈនៃរាងកាយរបស់ស្រមោចទាំងអស់ត្រូវបាន ផ្សិតបីសាចស្រូបយកជីវជាតិលើកលែងតែខួរក្បាលនៃសត្វស្រមោច។​

ការសិក្សាចុងក្រោយបញ្ជាក់ថា​ ប៉ារ៉ាសិតនៃផ្សិតបីសាចវាអាចរីករាលដាលតែទៅលើសរីរៈនៃពពួកសត្វល្អិតតែប៉ុណ្ណោះ។ រហូតមកដល់ពេលនេះមិនទាន់មានការសិក្សាណាមួយបញ្ជាក់ពីលទ្ធផលជាក់លាក់ថា ផ្សិតបីសាចទាំងនេះអាចរីករាលដាលក្នុងសរីរៈនៃសត្វពាហនៈ ឬមនុស្សនោះទេ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ sakarach