ញាក់សាច់! អ៊ុំស្រីម្នាក់ លក់លៀសពី ៤ពាន់ ៥ពាន់ ៨ពាន់ រហូតដល់១ម៉ឺនរៀល

ដូចដែលប្រិយមិត្តបានដឹងហើយថានៅក្នុងពេលបច្ចុប្បន្ននេះឃើញថា មុខរបរលក់លៀសហាល បានមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីយូរលុងណាស់មកហើយ ប៉ុន្តែអ្វីដែលមានការភ្ញាក់ផ្អើលនោះគឺទទួលបានការគាំទ្ររនិងពេញនិយមយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ដោយបរិភោគយ៉ាងឆ្ងាយពិសារ ដែលមានរសជាតិឆ្ងាញ់ទៅតាមការផ្សំគ្រឿង កាប្រឡាក់អំបិល ការច្នៃប្រឌិត និងធ្វើឡើងរបស់អ្នកលក់ម្នាក់ៗ។

យ៉ាងណាមិញមានប្រិយមិត្តជាច្រើនច្បាស់ជាបានដឹងហើយថា លៀសហាលភាគច្រើនគេលក់នៅតាមការអួសរទះជាច្រើន តែមកដល់នឹងពេលនេះក៏ចាប់ផ្តើមមានកន្លែងខ្លះមានហាងលក់ ឬលក់នៅមុខផ្ទះរបស់ពួកគេ។

ប៉ុន្តែអ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺលៀសហាលបានកំពុងតែមានការឡើងថ្លៃយ៉ាងខ្លាំងមានតម្លៃរហូតទៅដល់មួយកំប៉ុង ៤ពាន់ ៥ពាន់ ៨ពាន់ រហូតដល់១ម៉ឺនរៀល ខណៈដែលកាលពីប៉ុន្មានឆ្នាំមុននេះ លៀសហាលទាំងនោះលក់ត្រឹម ២កំប៉ុង ១ពាន់រៀលប៉ុណ្ណោះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload