សាធុ សាធុ! វិធីបែបនេះធ្វើឲ្យ ព្រះសង្ឃ និងយាយជីតាជី តាំងសមាធិយ៉ាង…..

ថ្មីៗនេះបានកើតមានការភ្ញាក់ផ្អើលមួយដោយសារតែមានរូបភាពប៉ុន្មានសន្លឹកដែលបង្ហាញពីការ សកម្មភាពរបស់ព្រះសង្ឃនិងដូចជី តាជីដែលកំពុងតែធ្វើសមាធិដើម្បីឲ្យអារម្មណ៍ស្ងប់ នៅក្នុងព្រះវិហារដោយហេតុមិនចង់ឲ្យមានការំខានពីសត្វផ្សេងពួកគាត់ក៏បានយកមុងមកគ្របពីលើរួចអង្គុយនៅក្នុងនោះជាការស្រេច។

ជាក់ស្តែងដោយតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា៖

«សាធុ សាធុ សាធុ សូមអនុមោទនា ការបដិបត្តិកម្មដ្ឋាន ក្នុងវត្តរស្មីសោភណារាម (សន្លុង) ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល , អាហារបួស ក្នុងវគ្គ៧ថ្ងៃ !

🙏🏻🙏🏻🙏🏻កាយវាចាស្ងប់ នាំឲ្យចិត្តស្ងប់ ចិត្តស្ងប់ទើបមានសន្តិភាព ។🙏🏻🙏🏻🙏🏻»៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក