ភ្ញាក់ព្រើត! រដ្ឋមន្ត្រីក្រសួងព័ត៌លោក ខៀវ កញ្ញារីទ្ធ ជួបលោក ឈិន ឡុង នៅ…

ប្រិយមិត្តប្រាកដជាបានស្គាល់នូវតារាភាពយន្តចិនដ៍ល្បីឈ្មោះគឺ លោក ឈិន ឡុង តែស្រាប់តែកាលពីពេលថ្មីៗនេះរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាលោក ខៀវ កញ្ញារីទ្ធ បានជួបតារាភាពយន្តដ៏ល្បីល្បាញរបស់ចិន ដែលប្រជាពលរដ្ឋខ្មែរស្គាល់ឈ្មោះថា ឈិន ឡុង (Jacky Jan) ក្នុងឱកាសលោករដ្ឋមន្ត្រី អញ្ជើញចូលរួមក្នុងកម្មវិធីបើកសប្តាហ៍ភាពយន្ត និងទូរទស្សន៍អាស៉ី នៅព្រះរាជវាំងចិន ក្នុងក្រុងប៉េកាំង នាយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។

ជាក់ស្តែង លោក ខៀវ កញ្ញារីទ្ធ បានបង្ហោះរូបភាពថតជាមួយលោក ឈិន ឡុង ដោយបន្ថែមខ្លឹមសារគួរឲ្យចាប់អារម្មណ៍ថា ៖

«ដល់ពេលនៅក្បែរគ្នា បានដឹងថាខ្ញុំទាបច្រឡឹង»។

ចំពោះរូបភាពមួយសន្លឹកនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គមយក្ស Facebook ដោយមានការចែករំលែកតៗគ្នាយ៉ាងច្រើន៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក