ពិធី​បុណ្យ​សព​ចំនួន ១១ ដែលចំណាយច្រើនជាងគេបំផុតនៅលើពិភពលោក

តើអ្នកទាំងអស់គ្នាមានដឹងទេថា តើនរណាដែលគេធ្វើបុណ្យសពចំណាយលុយច្រើនជាងគេបំផុតនៅលើពិភពលោក? ចំណាយអស់លុយប៉ុន្មានដែរ? តោះអានទាំងអស់គ្នាដូចខាងក្រោមនេះ៖

១១) លោក Michael Jackson ជាតារា​ចម្រៀង​ល្បី​អាមេរិក ចំណាយលើបុណ្យ​សព​សរុប ១​លាន​ដុល្លារអាមេរិក

លោក Michael Jackson ជាតារាចម្រៀងប៉ុបអាមេរិកដ៏ល្បីល្បាញ កើតនៅឆ្នាំ ១៩៥៨ និង​ស្លាប់នៅឆ្នាំ២០០៩។

១០) អ្នកស្រី Margaret Thatcher ជាអតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​ ដោយ​ចំណាយ​លើ​បុណ្យ​សព​ ១.៨ លាន​ដុល្លារ

អ្នក​ស្រី Thatcher បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​កាល​ពី​អំឡុង​ឆ្នាំ ១៩៨០ និង​បាន​ទទួល​មរណភាព​ដោយ​ជំងឺ Stroke កាល​ពី​ឆ្នាំ ២០១៣។

៩) លោក Winston Churchill ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ ចំណាយលុយលើបុណ្យសពចំនួន ២៥៨, ០០០ ដុល្លារ នា​សម័យ​អំឡុង​ឆ្នាំ១៩៦០ បើ​គិត​ជា​តម្លៃ​ទឹក​ប្រាក់​បច្ចុប្បន្ន ចំណាយ​មួយ​នេះ​បាន​ឡើង​ប្រមាណ​ជាង​ ៤.២​ លាន​ដុល្លារអាមេរិក

លោក Winston Churchill ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ ហើយដោយ​សារ​គុណ​បំណាច់​របស់​លោក​ចំពោះ​ប្រទេស​ជាតិ​ក្នុង​ជំនាន់​សង្គ្រាម​លោក​លើក​ទី២ ព្រម​ទាំង​ស្នាដៃ​អក្សរសាស្ត្រ​ជា​ច្រើន​ទៀត នៅ​ពេល​លោក​ Churchill ស្លាប់​ក្នុង​ឆ្នាំ ១៩៦៥ អង់គ្លេស​បាន​រៀប​ចំ​ពិធី​បុណ្យ​សព​ឲ្យ​លោក​យ៉ាង​ធំ​សម្បើម (ភាគ​ច្រើន​បុណ្យ​សព​ធំៗ​បែប​នេះ​ធ្វើ​ឡើង​សម្រាប់​តែ​ខ្សែ​រាជវង្ស​អង់គ្លេស​ប៉ុណ្ណោះ)។

៨) ព្រះ​នាង Diana ជាព្រះមហាក្សត្រីប្រទេសវ៉េល ដោយចំណាយលុយលើបុណ្យសព ១១.៨ លាន​ដុល្លារអាមេរិក

រាជ​ពិធី​បុណ្យ​សព​របស់​ព្រះ​នាង ត្រូវ​បាន​ធ្វើ​ឡើង​តាម​បែប​ក្សត្រ​អង់គ្លេស បើ​ទោះ​ជា​ទ្រង់​បាន​លែង​លះ​ពី​អតីត​ព្រះ​ស្វាមី​ទ្រង់ Charles Princes of Wales (បុត្រា​ស្នង​រាជ្យ​របស់​ចក្រភព​អង់គ្លេស) កាល​ពី ១៩៩៦ យ៉ាង​ណា​ក៏​ដោយ ពោល​គឺ​មួយ​ឆ្នាំ មុន​ពេល​ទ្រង់​សុគត​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ប៉ារីស។ ព្រះ​នាង ត្រូវ​បាន​ពិភពលោក​ស្គាល់​តាម​រយៈ​ការ​ចូល​រួម​ក្នុង​កិច្ចការ​សប្បុរស​ធម៌​ជា​ច្រើន​ ពេល​ទ្រង់​នៅ មាន​ព្រះជន្ម។

៧) សម្តេចសង្ឃកាតូលិក​ Pope John Paul II ចំណាយលើបុណ្យសពចំនួន ១១.៩ លាន​ដុល្លារអាមេរិក

ទ្រង់​ដឹក​នាំ​វិហារ​កាតូលិក ពី​ឆ្នាំ ១៩៧៨ ដល់ ២០០៥។ ទ្រង់​ត្រូវ​បាន​ទទួល​ស្គាល់​ថា​សម្ដេច​សង្ឃ​ដែល​មាន​ឥទ្ធិពល​ក្នុង​ការ​បញ្ចប់​របប​កុំមុយនិស​នៅ​ប៉ូឡូញ ព្រម​ទាំង​បង្កើត​ទំនាក់​ទំនង​ល្អ​ជាមួយ​សាសនា​ដទៃ។ នៅ​ក្នុង​ពិធី​បុណ្យ​សព​ទ្រង់ មាន​ស្ដេច ៤ អង្គ មហាក្សត្រី ៥​អង្គ ប្រធានាធិបតី​នាយករដ្ឋមន្ត្រី ៧០​នាក់ និង​មេ​ដឹកនាំ​សាសនា​ដទៃ​ទៀត​ចំនួន ១៤​នាក់​ចូល​រួម។

៦) ម្ចាស់ក្សត្រី Queen Elizabeth The Queen Mother ចំណាយលើបុណ្យសពចំនួន ១២.៥​ លាន​ដុល្លារអាមេរិក

ទ្រង់​ជា​មាតា​របស់​មហាក្សត្រី​របស់​អង់គ្លេស​បច្ចុប្បន្ន Queen Elizabeth II។ ទ្រង់​បាន​សុគត​ក្នុង​ឆ្នាំ ២០០២ ហើយ​រាជ​ពិធី​បុណ្យ​សព​ទ្រង់​បាន​ធ្វើ​ឡើង​តាម​ប្រពៃណី​ក្សត្រ​អង់គ្លេស។

៥) លោក John F. Kennedy ជាប្រធានាធិបតីអាមេរិកទី ៣៥ ចំណាយលុយលើបុណ្យសព្វ​សរុប ១៥​លាន​ដុល្លារអាមេិក

លោក​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ក្នុង​ឆ្នាំ ១៩៦៣ ហើយពិធី​បុណ្យ​សព​របស់​លោក​ត្រូវ​បាន​ធ្វើ​ឡើង​តាម​​បែប​បទ​ជា​បុណ្យ​សព​ប្រធានាធិបតី​ដោយ​សារ​លោក​បាន​ស្លាប់​ពេល​កំពុង​នៅ​កាន់​តំណែង។

៤) លោក Kim Jong-II (ឪពុក Kim Jong-Un) ជា​ប្រធានាធិបតី​កូរ៉េ​ខាង​ជើង​ ចំណាយលើបុណ្យសពចំនួន ៤០​ លាន​ដុល្លារអាមេរិក

បុណ្យ​សព​របស់​លោក​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ធំ​ក្នុង​ប្រទេស​ឯកោ​មួយ​នេះ ក្រោយ​ពេល​លោក​ស្លាប់​ក្នុង​ឆ្នាំ ២០១១។

៣) ព្រះមហាក្សត្រភូមិប៊ុល អាដុលយ៉ាដេត ជាអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ ចំណាយលើបុណ្យសពចំនួន ៩០ លាន​ដុល្លារអាមេរិក

ដើម្បីកសាង​ព្រះ​មេរុ និង​​រៀបចំ​ព្រះ​រាជពិធី​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះ​ចៅ ភូមិបុល ដើម្បី​ឲ្យ​សក្តិសម​ទៅ​នឹង​ព្រះ​កិត្តិយស និង​ព្រះ​រាជបូជនីយកិច្ចរបស់​ក្សត្រ​អង្គ​នេះ​​សម្រាប់​​ប្រទេស​ថៃ ​អស់​រយៈ​ពេល​៧​ទសវត្ស​នៃ​ការ​សោយ​រាជ្យ​របស់​ទ្រង់​។

២) លោក Ronald Reagan ជាប្រធានាធិបតីអាមេរិកទី ៤០ ចំណាយប្រាក់លើបុណ្យសពចំនួន ៤០០​លាន​ដុល្លារអាមេរិក

មូលហេតុ​ដោយ​នាំ​ឲ្យ​ចាយ​ដ៏​ច្រើន​បែប​នេះ គឺ​ដោយ​សារ​តែ​នៅ​ពេល​បុណ្យ​លោកReagan សហរដ្ឋអាមេរិក​បាន​អនុញ្ញាត​ឲ្យ​ទីផ្សារ​ភាគហ៊ុន និង​មន្ត្រី​រដ្ឋការ​ឈប់​សម្រាក ដោយ​ការ​ឈប់​នេះ​ធ្វើ​ឲ្យ​ខាត​បង់​ចំណូល​រដ្ឋ​យ៉ាង​ច្រើន​ក្រាស់​ក្រែល។

១) អធិរាជ​ក្រិក​ Alexander the Great ចំណាយលុយលើបុណ្យសពចំនួន ៦០០​លាន​ដុល្លារ (គិត​លុយ​បច្ចុប្បន្ន)

នៅ​ពេល​អធិរាជ​ពូកែ​សឹក​សង្គ្រាម​អង្គ​នេះ​សុគត​នៅ​ឆ្នាំ ៣២៣ មុន​គ.ស ព្រះ​សព​ទ្រង់​ត្រូវ​បាន​ដាក់​ក្នុង​មឈូស​ធ្វើ​ពី​មាស​សុទ្ធ ដឹក​ដោយ​រទេះ​មាស​សុទ្ធ ហើយ​រទេះ​នេះ​ត្រូវ​ការ​សេះ​រហូត​ទៅ ៦០ក្បាល ដើម្បី​អូស​ហែ​ព្រះ​សព​ទ្រង់​ពី Babylon (តំបន់​មួយ​ផ្នែក​នៅ​មជ្ឈិមបូព៌ា​) ទៅ​ក្រិក​ដែល​ជា​ស្រុក​កំណើត​ទ្រង់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!