លោកស្រី​ឧកញ៉ាសេដ្ឋីនី សៀង ចាន់​ហេង ប្រគេនស្បែកជើង​មាស ជូនព្រះ​…..

កាលពីថ្មីៗនេះមានការភ្ញាក់ផ្អើលមួយដោយមានការសែលតៗគ្នាជាច្រើនចំពោះ លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង ជា​សេដ្ឋីនី ខាង​ដីធ្លី និង​មាន​ក្រុមហ៊ុន​ជាច្រើន បានធ្វើ​ស្បែកជើង​មាស ប្រគេន​សម្តេចព្រះ​ឧ​ត្ត​ម​បញ្ញា ដួង ផង់ ព្រះសង្ឃ​គណៈមហានិកាយ និង​ជា​ព្រះចៅអធិការ វត្ត​ព្រែក​ប្រាំង ស្ថិតក្នុង​ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្ដាល​។

រូបថត ២​សន្លឹក ដែល​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង ប្រគេន​ស្បែកជើង​មាស ដល់​ព្រះ​តេជគុណ ដួង ផង់ ត្រូវបាន​គេ​ថត​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩​។​​យ៉ាងណាក៏ដោយ ជុំវិញ​សទ្ធា​ជ្រះថ្លា​នេះ មិនទាន់មាន​ការបញ្ជា​ក់​បែបណា​ពី​ព្រះ​តេជគុណ ដួង ផង់ និង​លោកស្រី​ឧកញ៉ា សេដ្ឋីនី សៀង ចាន់​ហេង នៅឡើយ​ទេ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmertopnews