ក្រៅតែពីដាំដំណាំ ផ្ទះសម្តេចតេជោ មានចិញ្ចឹមសត្វកម្របែបនេះទៀត (វីដេអូ)

ដូចគ្រប់គ្នាបានដឹងហើយ គេហដ្ឋានរបស់សម្តេចតេជោ ដែលស្ថិតនៅក្រុងតាខ្មៅ សុទ្ធតែដាំដំណាំហូបផ្លែជាច្រើនមុខ ដែលជាស្នាដៃដាំ និងដឹកនាំដាំ ដោយលោកលោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ផ្ទាល់ដៃតែម្តង។

ក្រៅតែពីដាំដំណាំផ្លែឈើហូបផ្លែ និងបន្លែស្ទើរគ្រប់មុខ សម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចិញ្ចឹមសត្វដ៏កម្រមួយទៀត នៅគេហដ្ឋានសម្តេចផ្ទាល់តែម្តង។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់យ៉ាងដូច្នេះ «ថ្ងៃនេះខ្ញុំបង្ហាញពីសត្វក្ងោកមួយចំនួនក្នុងចំណោមក្ងោក១៨ក្បាលដែលកូនប្រុសខ្ញុំយកមកចិញ្ចឹម។
បង្ហាញមិនបានអស់ទេ ព្រោះមួយចំនួនកំពុងសម្ងំ និង២ក្បាលទៀត (មេ) កំពុងក្រាបពង» ដោយបានបង្ហាញនៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ៕

តោះមកទស្សនាវីដេអូសត្វចិញ្ចឹមរបស់សម្តេចតេជោទាំងអស់គ្នា៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង