តើអ្នកដឹងទេ? អ៊ីស្រាអែល ធ្លាប់បាត់ទឹកដីទាំងស្រុងរយៈពេល ២០០០ឆ្នាំ តែ….

ប្រទេសអីុស្រាអែលបានបាត់បង់ទឹកដីទាំងស្រុង អស់រយះពេលជាង២០០០ឆ្នាំ។ កត្តាដែលគេយកបានមកវិញមានពលិកម្ម៣យ៉ាង៖

១-អ្នកក្រមានតែកម្លាំងគ្មានប្រាជ្ញា យកកម្លាំងចូល
រួមរាល់សកម្មភាពសង្គម។
២-អ្នកមានប្រាក់កាសមធ្យមឬច្រេីនទំនុកបំរុងប្រាក់
កាសឲ្យអ្នកក្រនិងអ្នកមានបញ្ញា។
៣-អ្នកមានបញ្ញាយកប្រាជ្ញាខ្លួនទៅផ្សព្វផ្សាយឲ្យអ្នក
ក្នុងនិងក្រៅយល់ច្បាស់។

#ពូជសាសន៍អុីស្រាអែលដែល​ជាប់​ឈ្មោះ​ថា​ជា​ពូជសាសន៍​ដែល​ឆ្លាតជាងគេលេីលោកនឹងជាប្រទេសដ៏តូចមួយនៅអាសុីភាគខាង
លិច​នោះគឺ​អុីស្រាអែល​! ជាមួយនឹងទឹកដីបច្ចុប្បន្នត្រឹម 20,770 km² អុីស្រាអែល គឺជារដ្ឋមួយដ៏អស្ចារ្យ និងនឹកស្មានមិនដល់ ។ ហេតុផលមួយចំនួនដែលនាំឲ្យប្រទេសអុីស្រាអែលខ្លាំង:

១- នៅអុីស្រាអែល អ្នកមានលុយទិញកាសែត បន្ទាប់ពីអានរួចហើយ គេយកទៅដាក់នៅទីសាធារណ: ដើម្បីអោយអ្នកគ្មានលទ្ធភាពអាចយកទៅអានបន្ត។

២- កាដូរដែលល្អបំផុតនៃកម្មវិធីផ្សេងៗគឺ សៀវភៅ។ ជនជាតិនេះចូលចិត្តអានសៀវភៅណាស់។ ផ្លូវចូលទៅក្នុងផ្ទះរបស់ជនជាតិអុីស្រាអែល ភាគច្រើនយកសៀវភៅមកតាំងជំនួសឲ្យសម្ភារៈមានតម្លៃផ្សេងៗ។

៣- មេដឹកនាំអុីស្រាអែលនិយាយទៅកាន់សហគមន៍អារ៉ាប់ដែលចង់បំបាត់ពូជសាសន៍អីុស្រាអែលថា បើអ្នកទិញជនជាតិអុីស្រាអែលបានតែម្នាក់ គេនឹងអោយប្រទេសអុីស្រាអែលទាំងមូល។

៤- ទាហ៊ានអុីស្រាអែលអាចបើកយន្តហោះចំបាំងក្នុងកំរិតកំពស់ត្រឹមតែ ៣០ ម៉ែត្រពីដី ដើម្បីកុំអោយរ៉ាដាសត្រូវចាប់បាន។ ហើយសមត្ថតភាពនេះ មិនទាន់មានប្រទេសណាធ្វើបាននៅឡើយទេ។

៥- បាត់ពីផែនទីពិភពលោក ២ ពាន់ឆ្នាំ នៅតែយកមកវិញបាន។

៦- ជាប្រទេសស្ថិតនៅលើវាលខ្សាច់ គ្មានរ៉ែ គ្មានទឹក ប៉ុន្តែមានសេដ្ឋកិច្ចរីកចំរើនខ្លាំង។

៧- ជាជនជាតិដែលឈ្នះពានរង្វាន់ ណូបែលច្រើនជាងគេបំផុតនៅលើលោក។

៨- ជាង ៥០% នៃជើងឯកលេងអុកលើពិភពលោកជាជនជាតិ អុីស្រាអែល៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖​Daily. Seang