អុញនោះ! សិង្ហបុរី និងហ្វីលីពីន លែងនាំចូលទូរសព្ទ Huawei មកលក់ហើយ ក្រោយពី …….

កាលពីប៉ុន្មានថ្ងៃមុននេះ រដ្ឋាភិបាលអាមេរិក បានធ្វើការសម្រេចចិត្តជាប្រវត្តិសាស្រ្តទៅលើទូរសព្ទ Smartphone។​ ក្រុមហ៊ុនទូរសព្ទ Huawei ត្រូវបានកាត់ផ្តាច់ការរកស៊ីជាមួយក្រុមហ៊ុនអាមេរិក ក្រោយការប្រកាសដែលមានសុពភាព ៩០ថ្ងៃចូលទៅក្នុងបញ្ជីខ្មៅរបស់អាមេរិក ជាលទ្ធផលឃើញថា ក្រុមហ៊ុនអាមេរិក​ Google និងក្រុមហ៊ុនជាច្រើនទៀត ក៏កាត់ផ្តាច់ឈប់ផ្គត់ផ្គង់ device ទៅឱ្យក្រុមហ៊ុន Huawei ផងដែរ។

ហេតុផលនេះហើយ មានទីផ្សារក្នុងប្រទេសអាស៊ានមួយចំនួន ប្រកាសឈប់លក់ទូរសព្ទ Huawei នៅក្នុងហាងរបស់ខ្លួន ជាក់ស្តែង បើតាមព័ត៌មាន Reuters ចេញផ្សាយមកថា ប្រទេសសិង្ហបុរី និងហ្វីលីពីន ប្រកាសឈប់នាំចូលទូរសព្ទស្មានហ្វូនម៉ាក Huawei តទៅទៀតហើយ ក្រោយពីអាមេរិកបានចុះក្នុងបញ្ជីខ្មៅ។

សូមបញ្ជាក់បន្ថែមទៀតថា Greenhills ដែលជាទីផ្សារលក់ទូរសព្ទមួយទឹកដ៏ធំបំផុតរបស់ហ្វីលីពីន ក៏ប្រកាសឈប់ទិញផលិតផលទាំងអស់របស់ Huawei ពីអតិថិជនដែលចង់លក់ចេញផងដែរ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យផ្សារដ៏ធំបំផុតមួយនេះ ហើយម្យ៉ាងវិញទៀត អតិថិជន ក៏ប្រកាសឈប់ប្រើទូរសព្ទប្រភេទនេះ បើទោះបីវាចាស់ ឬថ្មីក៏ដោយ៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ gadgetmatch