រូងភ្នំអាថ៌កំបាំង បំផុតទាំង១០ ដែលអាចត្រូវបានគេសរសេរប្រវត្តិឡើងវិញ

វត្ថុបុរាណដ៏អស្ចារ្យជាច្រើនជានិមិត្តសញ្ញាដែលមិនទាន់ដឹងច្បាស់ និងជាដាននៃអរិយធម៌ដែលមិនស្គាល់ច្បាស់ដែលត្រូវបានគេរកឃើញនៅក្នុងរូងភ្នំបុរាណនៅជុំវិញពិភពលោក។ ជួនកាលអ្នកបុរាណវិទូបានរកឃើញវត្ថុបុរាណ ហើយបានលើកឡើងនូវសំណួរមួយចំនួនដែលមិនមានចម្លើយ។

នៅក្នុងបញ្ជីកំពូលនេះយើងពិនិត្យមើលថាតើ ១០រូងភ្នំអាថ៌កំបាំងបំផុតដែលគួរតែសរសេរប្រវត្តិរបស់ពួកវាឡើងវិញ ឬក៏ត្រូវសិក្សាលំអិតអំពីប្រវត្តិរបស់វាឡើងវិញឬទេ?

6. ភាពអាថ៌កំបាំង នៃរូងភ្នំ Panxian – តើសត្វធំសម្បើមកំរិតណាដែលអាចរស់នៅក្នុងរូងភ្នំមានកំពស់រហូត 1600ម៉ែត្រខ្ពស់ជាងនីវ៉ូទឹកសមុទ្រ?

តើ Homo sapiens នៅចិនកើតដំណាលគ្នានឹង Homo erectus (“Peking Man”) ដែលកើតនៅតំបន់ Zhoukoudian ដែលស្ថិតនៅជិតទីក្រុងប៉េកាំងមែនទេ?

Panxian Dadong គឺជារូងថ្មប៉ាលេស្ទីតដែលមានទីតាំងនៅជ្រលងតូចមួយដែលមានកម្ពស់ 1630 ម៉ែត្រលើនីវ៉ូទឹកសមុទ្រ និងស្ថិតនៅភាគខាងលិចឈូវចូវភាគខាងត្បូងប្រទេសចិន។

មនុស្សមានវត្តមាននៅរូងភ្នំ Panxian Dadong ប្រហែល 300.000 ឆ្នាំមុន ហើយប្រសិនបើទីនេះជាកន្លែងរបស់សត្វរស់នៅ វាប្រាកដជាសត្វដ៏ធំសម្បើម។ ប៉ុន្តែពួកអ្នកវិទ្យាសាស្ត្រនៅតែមានចម្ងល់ថាតើ សត្វទាំងនេះអាចរស់នៅក្នុងរូងភ្នំនេះដោយរបៀបណា បើរូងនេះមានកម្ពស់ 1600ម៉ែត្រខ្ពស់ជាងនីវ៉ូទឹកសមុទ្រ!

7. អាថ៌កំបាំងនៅជុំវិញរូងភ្នំព្រះ: នេះជារតនសម្បត្តិបុរេប្រវត្តិសាស្ត្រដែលលាក់ខ្លួននៅក្នុងរូងភ្នំអាមេរិច

យោងតាមរឿងរ៉ាវជាច្រើន នៃការរកឃើញរតនសម្បត្តិបុរេប្រវត្តិគួរឱ្យកត់សម្គាល់ដែលរតនសម្បត្តិទាំងនោះត្រូវបានលាក់នៅក្នុងរូងភ្នំស្ថិតនៅទឹកដីសហរដ្ឋអាមេរិច។

អង្គជំនុំជម្រះរណ្តៅសម្ងាត់មួយចំនួនជាគន្លឹះចំពោះប្រវត្តិសាស្ត្រ និងជាតំរុយដើម្បីឈានទៅរកភាពជាក់លាក់ នៃរបៀបរស់នៅរបស់មនុស្សនាសម័យបុរាណនៅក្នុងអតីតកាល ហើយវាអាចឆ្លុះបញ្ចាំងពីជីវភាពទាំងស្រុងនៃមនុស្សសម័យបុរេផ្សេងៗទៀតក្នុងតំបន់នេះ។

ជាច្រើនឆ្នាំកន្លងមកហើយដែលបុរសម្នាក់បានចេញដំណើរក្នុងបេសកកម្មស្វែងរកកំណប់មាស ប៉ុន្តែគាត់មិនបានរកឃើញកំណប់មាសនោះទេ … អ្វីដែលគាត់បានរកឃើញគឺមានតម្លៃច្រើនជាងមាសទៅទៀត វាគឺជាលោហៈដ៏មានតម្លៃ។ របកគំហើញនេះអាចឈានទៅដល់ការសរសេរសៀវភៅប្រវត្តិសាស្ត្ររបស់យើងឡើងវិញ…

នៅក្នុងវាលខ្សាច់ នៃរដ្ឋកាលីហ្វញ៉ា វាត្រូវបានគេនិយាយថា មានវត្ថុបុរាណ និងសាកសពម៉ាំមី ហើយសាកសពទាំងនោះជាអរិយធម៌ចំណាស់បំផុតដែលមិនមាននរណាស្គាល់ ឬបានកត់ត្រាទុក។ “មានចំណុចនៅតាមអន្លង់ នៃទីក្រុង Rio Colorado គេបានរកឃើញគ្រាប់ព្រួញដែលជាប់ទៅនឹងជញ្ជាំងលិចចូលជ្រៅទៅក្នុងអន្លង់ វាហាក់ដូចជញ្ជាំងនៃក្រុងបុរាណដែលត្រូវបានគេសង់ពីខ្លឹមឈើ ព្រួញនោះត្រូវបានគេរកឃើញដោយចៃដន្យនៅពេលដែលកាំរស្មីព្រះអាទិត្យចាំងទៅប៉ះផ្ទៃទឹក។ ប្រាសាទដែលត្រូវបានគេកប់ វាមានរាងដូចជា ប្រាសាទពីរ៉ាមីតដែលមានកំពស់ខ្ពស់ វាមានមុំប្រាំពីរជ្រុងនៅចំកណ្ដាល និងនៅចំកណ្ដាលនៃកំពូលប្រសាទនេះមានរាងហាក់ដូចជា ចិញ្ចៀនអាពាហ៍ពិពាហ៍ដ៏ធំសម្បើមមានរាងជារង្វង់ដែលហំព័ទ្ធដោយជញ្ជាំងឈើដែលញឹក និងប្លុកខ្លះមានរូបចម្លាក់ដែលបានបរិយាយពីការបំផ្លិចបំផ្លាញ ឬបាក់បែកនៃប្រទេសអេស៊ីបដោយបណ្ដាសារបស់ព្រះជាម្ចាស់ និងវិនាសកម្មនេះបានធ្លាក់ដល់ភេនីស៊ីនៃតំបន់ព្រៃ។ លោកហារ៉ូលវីលឃីន បាននិយាយថា នៅក្នុងសៀវភៅអាថ៌កំបាំងនៃអាមេរិចខាងត្បូងអាមេរិកបានសរសេរថា នៅឯឈូងសមុទ្រកាលីហ្វ័រនីញ៉ា “មានក្បួនដង្ហែរដ៏ធំមួយចេញពីសានឌីអាហ្គូ” នៅឆ្នាំ 1850 គេបានរកឃើញនូវភស្តុតាងនៃសេចក្ដីបញ្ជាក់នូវឃ្លានេះ។

ជនជាតិអាមេរិកដើមកំណើតអាមេរិកជាច្រើននាក់បានរៀបរាប់អំពីរឿងជាច្រើនដែលបុព្វបុរសរបស់ពួកគេបានលេចចេញពីក្រោមដី។ កុលសម្ព័ន្ធមួយចំនួនអះអាងថា ពួកគេនៅតែរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអរិយធម៌ក្រោមដីដែលតែងតែទាក់ទងដោយវិញ្ញាណជាមួយពួកគេតាមរយៈខ្សែដូនតារបស់ពួកគេ។

តើវាអាចទៅរួចទេដែលបុរសហ្វ្រេងស បានជួបបុព្វបុរសចាស់ៗរបស់ប្រជាជនឥណ្ឌាដែលនៅសម័យបុរេ?

8. អាថ៌កំបាំងបុរាណដែលបានលាក់នៅក្នុងគុហា – រូងភ្នំដ៏ពិសិដ្ឋ អាថ៌កំបាំងនៃទីបេ

ក្នុងនោះមានរូងភ្នំ Piyang ដែលជារូងភ្នំដ៏សំខាន់បំផុតមួយនៃទីបេ ស្ថិតនៅភាគខាងលិចនៃខ្ពង់រាបនៅជិតតំបន់ភ្នំ Kailash ដ៏ពិសិដ្ឋ។

«នៅ Piyang មានរូងភ្នំជាង 1,100 ដែលខាងក្នុងរាបស្មើ និងទំហំខុសប្លែកពីគ្នាមានខ្លះជាជម្រកស្នាក់អាស្រ័យ ខណៈពេលដែលខ្លះទៀតប្រហែលជារូងភ្នំធម្មតា និងខ្លះទៀតជាស្ថាបត្យកម្មនៃទីសក្ការៈបូជា» នេះបើយោងតាមបុរាណវិទូជនជាតិអាមេរិចលោក Mark Aldenderfer មកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ាបាននិយាយ ដែលទីសក្ការៈទាំងនោះបានសង់នៅលើខ្ពង់រាបខ្ពស់ៗ ទាំងបីរបស់អេត្យូពីដឹអាន់ដេ នៃទីបេ។

មនុស្សតាំងទីលំនៅនៅខ្ពង់រាបទីបេ យ៉ាងហោចណាស់ក៏មានចំណាស់ប្រហែល 21000 ឆ្នាំមកហើយ ដូច្នេះទីនេះត្រូវតែមានវត្ថុបុរាណចាស់ៗជាច្រើនដែលកប់ និងវត្ថុបុរាណពីបុរាណដែលត្រូវបានលាក់ទុកក្នុងរូងភ្នំទីបេ ផ្លូវរូងភ្នំ ឬនៅផ្លូវក្រោមដីងងឹត និងតំបន់អាថ៌កំបាំងដទៃទៀតដែលមនុស្សជាច្រើនមិនត្រូវបានធ្វើមូលដ្ឋានីយកម្ម។ ផ្នែកខ្លះនៃ Piyang អាចត្រូវបានគេចាត់ទុកថា ជាទីកន្លែង នៃការស្នាក់នៅ ខណៈពេលដែលរូងផ្សេងទៀតអាចត្រូវបានគេប្រើជាផ្លូវ ឬប្រើជាកន្លែងតាំងសមាធិគ្រប់គ្រងដោយព្រះ និងវិញ្ញាណ។

ប្រាសាទជាច្រើនត្រូវបានសាងសង់នៅតំបន់ជុំវិញ ហើយតំបន់ទាំងមូលគឺ មានភាពសក្តិសិទ្ធិ។ មានជញ្ជាំងប្រាសាទសម័យបុរេប្រវត្តិ រូបគំនូរដូចទៅនឹងវត្តអារាម និងរូបគំនូររៀបរាប់ពីពុទ្ធសាសនាដែលមានតម្លៃមហាសាល។
ប៉ុន្តែគ្មាននរណាម្នាក់ដឹងពីកន្លែងណាដែលរក្សាទុកនូវព្រះគម្ពីរបុរាណដ៏សក្តិសិទ្ធិទាំងអស់ឡើង ហើយគម្ពីរទាំងនោះធ្វើពីក្រដាសសរសេរស្ដីពីប្រវត្តិសាស្ត្រ និងសៀវភៅបុរេប្រវត្តិសាស្ត្រទាំងអស់ត្រូវបានលាក់យ៉ាងជ្រៅនៅក្នុងរូងភ្នំទាំងនេះ។

9. គុហាអាថ៌កំបាំង Denisova និងប្រវត្តិសាស្ត្របុរាណ

រូងភ្នំដានីសសៃវូវ ដ៏ល្បីលើពិភពលោកនៅក្នុងភ្នំអាតាតា គឺជាកន្លែងដែលមានការរកឃើញវិទ្យាសាស្រ្តសម័យបុរាណដែលគួរឱ្យភ្ញាក់ផ្អើលបំផុត វាបង្កើតឡើងដោយបុរសសម៏យដើម។ សារៈសំខាន់ នៃរូងនេះមានទំហំធំធេងណាស់ ហើយអ្នកជំនាញជឿជាក់ថា វាមានអាថ៌កំបាំងច្រើនជាងអ្វីដែលយើងគិត ហើយហេតុផលនៃការបោះបង់ចោលនៃរូងនេះនៅតែជាអាថ៌កំបាំង។

នៅឆ្នាំ 2008 ត្រូវបានគេរកឃើញបំណែកឆ្អឹងចង្កេះ នៃស្ត្រី X ជាស្ត្រីអនីតិជនម្នាក់ដែលបានរស់នៅកាលពី 41000 ឆ្នាំមុន ការវិភាគបានបង្ហាញថា នាងមានភាពខុសប្លែកគ្នាពីហ្សែនណេតថល របស់មនុស្សសម័យទំនើប។

នេះអាចជាប្រភេទសត្វស្វា hominin ដែលជាដើមកំណើតដំបូងនៃមនុស្ស ហើយវាបានរស់នៅក្នុងយុគសម័យដ៏យូរលុងមួយ ឬវាអាចជាអំបូរសត្វស្វាដែលរស់នៅតំបន់ christened Denisovan ។ នៅក្នុងឆ្នាំ 2010 ការវិភាគលើដំបៅខាងលើពីមនុស្សវ័យក្មេងដែលត្រូវបានរកឃើញនៅក្នុងរូងភ្នំកាលពី 10ឆ្នាំមុន គ្រោងឆ្អឹងនេះដូចគ្នា ទៅហ្នឹង Denisovan ផងដែរ។

នៅឆ្នាំ 2011 គ្រោងឆ្អឹងក្បាលដែលមានម្រាមដៃត្រូវបានគេរកឃើញ DNA កំណត់បង្ហាញថា វាជាចំណែករាងកាយរបស់ Neanderthal មិនមែន Denisovan ទេ។ ឧបករណ៍របស់បុរសដេលបានប្រើនាសម័យទំនើបត្រូវបានគេរកឃើញនៅក្នុងគុហានេះផងដែរ។

ក្នុងនាមជាអ្នកវិទ្យាសាស្រ្តលោក Svante Paabo មកពីវិទ្យាស្ថាន Max Planck សម្រាប់វិវដ្ដន៍វិទ្យានៅ Leipzig ប្រទេសអាឡឺម៉ង់បាននិយាយថា “ចំណុចមួយដែលយើងប្រាកដថា ទម្រង់មនុស្សទាំងបីប្រភេទនេះបានរស់នៅក្នុងពេលវេលាមួយក្នុងរូងនេះ ចំណែកឯចំណុចផ្សេងទៀតបានបង្ហាញថា ប្រភេទមនុស្សបុរាណទាំងនេះមួយក្នងចំណោមនេះបានរស់នៅក្នុងរូងភ្នំ Denisova” ។

ការរកឃើញដ៏សំខាន់មួយទៀតនៅឆ្នាំ 2008 ដែលជីករកឃើញក្នុងស្រទាប់ដីដូចគ្នា ជាឆ្អឹងខ្នងរបស់ Denisovan ថែមទាំងមានខ្សែដៃថ្មដែលមានអាយុកាល 40.000ឆ្នាំ ប៉ុន្តែវាត្រូវបានបង្កើតឡើងដោយប្រើបច្ចេកវិទ្យាពិសេសៗជាច្រើន។

ដោយសារតែការសិក្សាស្រាវជ្រាវក្នុងគុហានេះជាក់លាក់ អ្នកវិទ្យាសាស្រ្តយល់ថា វាជាកន្លែនៃការតាំងទីលំនៅនៃស៊ីបេរី ពួកគេបានត្រឡប់មកទីនេះវិញកាលពីជាងពី 30.000 ទៅ 50.000 ឆ្នាំមុន។ ដាននៅក្នុង “ស្រទាប់វប្បធម៌” របស់ Denisova បង្ហាញថា មនុស្សបានត្រឡប់មកវីញកាលពី 282.000ឆ្នាំម្ដងរួចមកហើយ។

10. រូងភ្នំបុរាណអាថ៌កំបាំង និងរូងសម្ងាត់ Cornwall

នៅប្រទេសអង់គ្លេសមានកន្លែងបុរាណជាច្រើនដែលពោរពេញទៅដោយភាពអាថ៌កំបាំង។

ទេសភាពរបស់ខូននីហ្ស ដែលនៅដាច់ឆ្ងាយពីគេមានភាពស្រស់ស្អាតខ្លាំងណាស់ នៅទីនោះមានតែរូងភ្នំបុរាណអាថ៌កំបាំងមួយចំនួនដែលនៅសេសសល់។ គុហាទាំងនេះតែងតែត្រូវបានលេចឡើងជាញឹកញាប់នៅក្នុងរឿងព្រេងនិទានរបស់ខូននីហ្ស និងត្រូវបានរក្សាជារឿងសម្ងាត់អស់រយៈពេលជាង 3,000 ឆ្នាំមកហើយ។ តើនរណាជាអ្នកបង្កើតរូងទាំងនេះ និងសម្រាប់គោលបំណងអ្វី?

អ្នកដែលបានទៅលេងរូងភ្នំនេះនិយាយថា ពួកគេតែងតែបានឃើញបាតុភូតចម្លែកៗ។ អ្នកទេសចរខ្លះបានឮសម្លេងចម្លែកផងដែរ ហើយនៅទីនោះពួកគេបានឃើញទេសភាពដ៏អស្ចារ្យនៅខាងក្នុង និងនៅជិតតំបន់គុហាក៏មានទេសភាពស្អាតទាក់ភ្នែកផងដែរ។

អ្នកនៅទីនេះបាននិយាយថា ជីដូនជីតារបស់យើងបានដឹងយ៉ាងច្បាស់អំពីថាមពលនៃផែនដី និងថាមពលថែរក្សាមនុស្សនៅទីនេះ។ ដូច្នេះទើបពួកគាត់បានសាងសង់វិមានដ៏ពិសិដ្ឋមួយចំនួននៅលើចំណុចដែលគេហៅថា ថាមពលពិសេសជួយឲ្យសុខភាពរាងកាយ និងផ្លូវចិត្តមានភាពរឹងមាំ។ ផ្នែកនៃតំបន់ថាមពលពិសេសទាំងនេះបានធ្វើឲ្យឥទ្ធិពលនៃកម្លាំងរាងកាយរបស់ពួកគេខ្លាំងក្លាខុសពីធម្មតា និងមានកម្លាំងម្យ៉ាងដែលរត់ក្នុងរាងកាយនៅពេលដែលអ្នកបានឈរនៅកន្លែងទាំងនោះ។ ប្រហែលជានេះអាចបញ្ជាក់ពីប្រសិទ្ធិភាពដ៏គួរឱ្យកត់សំគាល់ នៃគុហាដែលនាំឲ្យមានការទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាតំបន់នេះយ៉ាងច្រើន។

រូងភ្នំដែលយើងកំពុងនិយាយសំដៅទៅត្រូវបានគេស្គាល់ថា ជាហ្វូហ្គូស។ ឈ្មោះនេះមានប្រភពដើមមកពី fogo និង focw ដែលមានន័យថា ‘គុហា’ ជាភាសាខូនីហ្ស និងសេលេថិ។

ក្នុងករណីភាគច្រើនគុហាទាំងនេះមានច្រកដំបូលរាងកោងដែលនាំទៅដល់ផ្នែកក្រោមដី នៃសំណង់ដែលមានជញ្ជាំងជាប់គ្នាដើម្បីឆ្លងកាត់ចូលទៅរូងនានា ដែលត្រូវបានគេស្គាល់ថា «Creep» មានន័យថា «លូន»។ លើសពីនេះទៅទៀតច្រកចូលនៃរូងត្រូវបានគេកត់សម្គាល់ថា វាជាផ្លូវធំដែលនាំទៅដល់រូងអាថ៌កំបាំង ហើយផ្លូវទាំងនេះមានភាពរលោងហាក់ដូចជា មានអ្នករៀបចំ។

ទោះបីជាវាត្រូវបានគេជឿជាក់ជាទូទៅថា Fogous ដែលមានស្រាប់គឺមានអាយុកាលប្រហែលជានៅឆ្នាំ 500 មុនគ្រឹស្ដសករាជ។

ភាពមិនច្បាស់នៃតំបន់នេះគឺ ជាថាមពលអាថ៌កំបាំងដែលកើតមានលើរាងកាយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ sakarach