បុរសឯក​តំណាង​កម្ពុជាក្លាយជា​ម្ចាស់​មកុដ Mister United World 2019

បុរសសង្ហាតំណាងឲ្យប្រទេសកម្ពុជា លោក អ៊ិត សុធា ត្រូវបានគេដឹងថា លោកបានឈ្នះពាន ប្រជាប្រិយភាព «Popular Vote award» ពីព្រឹត្តិការណ៍មួយមានឈ្មោះថា Mister United World 2019 ដែលបានធ្វើឡើងនៅក្នុងទីក្រុង ប៉ាតាយ៉ា ប្រទេសថៃ ខណៈដែលកម្មវិធីនេះ មានការចូលរួមប្រកួតប្រជែងយ៉ាងស្វិតស្វាញ ពីសំណាក់បេក្ខភាព មកពីបណ្ដាប្រទេសនានាជាច្រើន។

យោងតាមគណនីហ្វេសប៊ុករបស់លោក អ៊ិត សុធា ផ្ទាល់បាន​បង្ហើបឲ្យដឹងថា «បានឮដំណឹងហើយស្ទើរស្រក់ទឹកភ្នែក ខ្ញុំបានពាន ៤ តែឯង ហើយក៏ជាម្ចាស់មកុដ នឹងត្រូវបានតែងតាំងជា «National Director Of cambodia» ម្ចាស់កម្មវិធីនឹងរើស​ថ្ងៃល្អ ដើម្បីមកបំពាក់មកុដដល់ប្រទេសខ្មែរដែលជាមាតុភូមិ​»។

លោកបន្តថា ចំណុចដែលយើង គួរបានមកុដ ប្រចាំអាស៊ាននោះ គឺ​យើងមានសមត្ថភាពនឹងធ្វើឲ្យកក្រើកពិភពលោក នឹងបានផ្សព្វផ្សាយ ពីប្រទេសរបស់ខ្លួនយ៉ាងល្អ នឹងខ្លាំងក្លាបំផុតប្រចាំក្នុងកម្មវិធី «Mister United World 2019» ដែលធ្វើឡើងនៅក្នុងប្រទេសថៃ នឹងមានប្រជាប្រិយបំផុត ដោយអ្នកគាំទ្រទូទាំងអាស៊ាន។

គួរបញ្ជាក់ផងដែរថា កម្មវិធី Mister United Word ឆ្នាំ​២០១៩ នេះ ធ្វើ​ឡើង​នៅ​ក្រុង​ប៉ាតាយ៉ា ប្រទេស​ថៃ ដែលធ្វើការប្រកួត ចាប់​ពី​ថ្ងៃ​ទី២២ ដល់​ថ្ងៃ​ទី២៧ ខែ​ឧសភា។ មាន​ប្រទេស​ជា​ច្រើន​ចូល​រួម​ប្រកួត ដូច​ជា ថៃ ស្រីលង្កា កម្ពុជា វៀតណាម ហ្វីលីពីន ឡាវ រុស្ស៊ី អ៊ុយក្រែន ឥណ្ឌា លីបង់ មីយ៉ាន់ម៉ា ហ្សកដានី តៃវ៉ាន់ បែលហ្សិក និង​អាមេរិក​ជា​ដើម។ បេក្ខភាព​តំណាង​កម្ពុជា គឺ​លោក អ៊ិត សុធា ដែល​មាន​អាយុ ២៥​ឆ្នាំ កម្ពស់ ១,៧៤​សង់ទីម៉ែត្រ និង​ទម្ងន់ ៨២​គីឡូក្រាម៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnews