រំភើបណាស់! ឧកញ៉ា ឌួង ឆាយ នឹងបើករោងចក្រស្វាយចន្ទីដំបូងគេបង្អស់នៅកម្ពុជា

ក្រោយពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកសេចក្ដីសម្រេចមួយ ទាក់ទងនឹងការជំរុញការអភិវឌ្ឍលើដំណាំស្វាយចន្ទីនៅកម្ពុជា ក្នុងគោលបំណងជួយដល់ប្រជាកសិករ ដើម្បីជំរុញទៅដល់ការងារ អោយសម្រេចបាននូវ ទិន្នផលគ្រាប់ស្វាយចន្ទីស្រស់លើបរិមាណ ១លានតោននៅឆ្នាំ២០២៩ខាងមុខ។

ស្រាប់តែ ឧកញ៉ា ឌួង ឆាយ បានបង្ហោះសារ ដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលលោក នឹងបើរោងចក្រស្វាយចន្ទី នៅខេត្តកំពង់ចាមដំបូងគេ នៅក្នុងប្រទេសកម្ពុជា។

ដោយយោងតាមការបញ្ជាក់សារខ្លះប៉ុណ្ណោះថា៖

«ខ្ញុំបាទនឹងបើករោងចក្រស្វាយចន្ទីនៅខេត្តកំពង់ចាមដំបូងគេក្នុងប្រទេសកម្ពុជាដែលបាសហការជាមួយដៃគូអុឺរ៉ុប, ឌូប៉ៃ និងអាសុី ក្នុងពេលឆាប់ៗខាងមុខនេះដោយបានសិក្សាគំរោងតាំងពីឆ្នាំ 2018 មក ដើម្បីជួយដល់កសិកររបស់យើងតាមការសន្យារបស់ខ្ញុំកាលពីឆ្នាំមុន»៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក