តោះ! ទៅលេងចម្ការសាវម៉ាវ ញ៉ាំមួយឆ្អែតត្រឹមតែ 3$ ហើយបានថតរូបលេងដោយសេរីទៀត

កម្ពុជា ជាប្រទេសប្រកបទៅដោយដំណាំផ្លែឈើសំបូរបែប ជាក់ស្តែងមានដូចជា ធុរេន សាម៉ាវ និងផ្លែឈើហូបផ្លែជាច្រើនទៀត។ សាវម៉ាវ ​គឺជាផ្លែឈើមួយប្រភេទ ដែលជាចំណង់ចំណូលចិត្តប្រជាជនទូទៅភាគច្រើន តែការរកសាវម៉ាវដែលមានរសជាតិឆ្ងាញ់ ​តាមបែបធម្មជាតិ និងមានតម្លៃសមរម្យ។

មានមនុស្សជាច្រើន ប្រាថ្នាចង់បានផ្លែឈើធម្មជាតិ និងស្រស់ៗគួរឱ្យស្រឡាញ់ និងចង់ញុំាខ្លាំង ថ្ងៃនេះ យើងខ្ញុំ សូមបង្ហាញចម្ការសាវម៉ាវ ដែលនៅលើទឹកដីខេត្តព្រះវិហារ ដែលបានបើកឱ្យភ្ញៀវទេសចរ និងប្រជាជនទូទៅចូលទៅលេងកម្សាន្ត និងបេះផ្លែសាវម៉ាវពីដើមស្រស់ៗតែម្តង ​ដោយម្នាក់ចំណាយអស់ត្រឹមតែ ​3$ តែប៉ុណ្ណោះ មិនតែប៉ុណ្ណោះ ​អ្នកក៏អាចថតរូបលេងកម្សាន្តឱ្យសប្បាយអស់ចិត្តផងដែរ។

បើយោងតាមរយៈគណនីហ្វេសប៊ុកផេកឈ្មោះ ​We’r the Men បានសរសេរមកថា ៖ « តោះទៅលេងចម្ការសាវម៉ាវ ហូបមួយឆ្អែតត្រឹមតែ3$ ថតរូបលេងយ៉ាងសប្បាយទៀតផង​ #បញ្ជាក់ហូបបានតែសាវម៉ាវទេតម្លៃនឹង ទីតាំងស្ថិតនៅភូមិអូរខ្លែងព័រ_សង្កាត់ប៉ាលហាល_ក្រុងព្រះវិហារខេត្តព្រះវិហារ​»។

ដូច្នេះប្រសិនជាចង់ទទួលទានផ្លែសាវម៉ាវបែបធម្មជាតិមួយឆ្អែត និងថតរូបលេងបានមួយសេរី កុំភ្លេចឈាងទៅលេងចម្ការសាវម៉ាវ ដែលមានទីតាំងស្ថិតនៅភូមិអូរខ្លែងព័រ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ឬអាចទំនាក់ទំនងសួរទីតាំងតាមរយៈលេខទូរស័ព្ទ 017817117 និង 0888181555៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង