សូមចូលរួមគាំទ្រផង! កីឡាករគុនខ្មែរ​ប្អូនតូចៗ ខំហ្វឹកហាត់សុខចិត្តមិនបាន…

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា៖” ឃីមរ៉ាឌី ខេត្តកណ្ដាល ស្រលាញ់គ្រួរសា ” បានបង្ហោះសារ សូមឲ្យបងប្អូនជួយស៊ែរចែករំលែក ដើម្បីឲ្យប្អូនៗគាត់មានទីផ្សារ នៅក្នុងវិស័យកីឡាប្រដាល់មួយនេះផង។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ​ បានរៀបរាប់ថា៖

“!!សូមបងប្អូនជួយស៊ែរផងបាទដើម្បីរកទីផ្សារអោយពន្លកគុនខ្មែរអាណិតពួកគាត់។គ្រប់ក្លឹបខំបង្វឹកនិងបណ្តុះធនធានកីឡាករគុនខ្មែរតូចៗ ក្មេងតូចៗខំចំណាយពេលក្នុងការហ្វឹកហាត់សុខចិត្តមិនបានទៅរៀនសូត្រ មិនបានជួយការងារឪពុកម្ដាយ ឪពុកម្ដាយក៏តាមចិត្តកូនមិនហ៊ានជំទាស់បំណងកូនព្រោះដឹងថាកូនស្រលាញ់ខាងក្បាច់គុន បានត្រឹមលួចសម្រក់ទឹកភ្នែក😭។

តែអកុសលមានក្លឹបបានហ្វឹកហាត់ត្រឹមត្រូវហើយតែគ្មានទីផ្សារសំរាប់ក្មេងតូចៗទៅវិញ😭 ទីផ្សារប្រដាល់ស្រុកខ្មែររវល់តែជាមួយពួកអ្នកប្រដាល់ល្បីៗអស់ នាំគ្នាភ្លេចជួយគិតគូដល់ទំពាំងតូចៗ ដែលគ្នាខំចំណាយពេលវេលាដ៏មានតំលៃមកហាត់គុនខ្មែរ តែទីផ្សារគុនខ្មែរបែជាមើលមិនឃើញនិងផ្ដល់តំលៃអោយពួកគាត់ទៅវិញ😭”៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក