ក្តុកក្តួល! បុរសម្នាក់បង្ខំចិត្តធ្វើអត្តឃាត ព្រោះតែជំងឺប្រចាំកាយ ហើយបាន…..

កាលពីពេលថ្មីៗនេះមានបុរស​ម្នាក់​ ដោយសារ​តែ​មាន​ជំងឺ​ប្រចាំ​កាយ​ និងមាន​ជីវភាព​ក្រ​ខ្សត់​លំបាក​ទៀត​នោះ​ ក៏​បានសុខ​ចិត្ត​សម្រេច​ធ្វើ​អត្តឃាត​ចងកសម្លាប់​ខ្លួន​ ដោយទុកនូវ​សំបុត្រ​មួយច្បាប់ជូនដល់ម្តាយ​ និង​ក្រុម​គ្រួសារ​ ដោយមាន​អត្ថន័យ​ និងខ្លឹមសារ​រៀប​រាប់​​ ថា៖​

«អ្នកម៉ែអេីយ​ កូនទ្រាំនឹង​ជំងឺរបស់កូនលែងបានហេីយ​ ពេលវា​ធ្វើ​ទុក្ខ​កូនម្តងៗ​ វាពិបាកទ្រាំណាស់​ វា​វង្វេង​ម្តងៗ​ ក្បាល​កូនចង់បែកហេីយ​ ។ ហេីយកូនសម្រេចចិត្តធ្វេីបែបនេះ​ គឺមិនចង់ឲ្យម៉ែ​ ពិបាកដោយសារកូនទៀតទេ​ ព្រោះមេីលទៅបេី​ព្យាបាល ​ក៏វាអស់ច្រេីន​ អោយកូនសុំទោសអ្នក​ ដែលមិនបានសងគុណអ្នកម្តាយនៅជាតិនេះ​ បេីមាន​ជាតិ​ក្រោយ​ សូមកូនកេីតជាកូនម៉ែ​ ហេីយនឹងសងអ្នកម្តាយ។

មេីលថែយាយកុំអោយគាត់​ពិបាក​ចិត្ត​ កូនស្រលាញ់អ្នកគ្រប់គ្នា​ ម៉ែយកលុយ​បង់គួរអោយកូនផង»។ ក្នុង​នោះ​ដែរ​ ក៏​មាន​មិត្តភ័ក្ដិ​របស់​សព​រងគ្រោះ​ខាងលេី​ ដែល​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Kim Yati បានមានការ​លេីកឡេីង​ទាំង​អារម្មណ៍​ក្ដុកក្ដួល​ផងដែរ​ថា​៖ «RIP pml ទៅអោយបានសុខណា ម៉េចហែងធ្វេីចឹង​ ម៉េចទៅចោលពួកយេីងចឹង​ គិតខ្លីណាហែង»៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក