កំពូលតារាហុងកុង កុំកុំ ប្រើសុទ្ធតែ HUAWEI P30 Pro មាស 24K ដែលមាន…

ប្រិយមិត្តប្រាកដជាស្គាល់នូវតារាសម្តែងហុងកុងដ៏ល្បីឈ្មោះដែលនៅកម្ពុជាយើងមហាជនតែងតែនិយមហៅកាត់ថា លោក «កុំកុំ» ។

ដោយកាលពូពេលថ្មីៗនេះ យោងតាមបណ្តាញសង្គម Gold Elite Paris Hong Kong Club បានបង្ហោះរូបភាពចំនួន ៣ សន្លឹកពី តារាហុងកុងដ៏ល្បីល្បាយគ្រប់គ្នាស្គាល់ថា ពូកែក្នុងរឿងវ៉ៃកាប់ចាក់ ក្បាច់គុន លោក កុំកុំ ដែលមានឈ្មោះជាភាសាអង់គ្លេសថា Donnie Yen ជាមួយស្មាតហ្វូន HUAWEI P30 Pro Gold Elite មាស 24K ជាផលិតផលមានកំណត់ LIMIT EDITION ថែមទៀតផង។

សូមបញ្ជក់ផងដែរថា តួខាងក្រោយខ្នងរបស់ HUAWEI P30 Pro Gold Elite មានឆ្លាក់អក្សរភាសាអង់គ្លេស ឈ្មោះរបស់លោកថា DONNIE អមជាមួយអត្ថន័យថា ULTIMATUM GOLD 24K GOLD LIMIT EDITION CUSTOMZED NY GOLD ELITE PARIS៕

កែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ Gold Elite Paris Hong Kong Club