មិនធម្មតា! រកឃើញ Youtube មានអ្នកចុច Sub ១០០លាននាក់ដំបូងគេលើលោកហើយ

Youtube ជាបណ្តាញសង្គមបែបវីដេអូដ៏ពេញនិយមជាងគេបំផុតក្នុងលោក ខណៈសព្វថ្ងៃនេះ មានអ្នកប្រើប្រាស់កាន់តែច្រើន ហើយអ្នកខ្លះមានគណនីផ្ទាល់ខ្លួនផងដែរ។ គណនី Youtube ឥណ្ឌាមួយដែលមានឈ្មោះថា T-Series បានក្លាយជាបណ្តាញសង្គមដំបូងគេបំផុតក្នុងលោក ដែលមានអ្នក subscriber រហូតដល់ជាង ១០០លាននាក់។

គណនីឈ្មោះ PewDiePie (ជនជាតិស៊ុយអែត) ជាគណនី Youtube ពេញនិយមបំផុតនៅលើលោក ព្រោះមានអ្នកចុច subscriber រហូតដល់ជាង ៩៦លាននាក់ តែគណនី T-Series ទាញទំលាក់តាំងពីដើមឆ្នាំ២០១៩មកម៉្លេះ។

គួរបញ្ជាក់ផងដែរថា T-Series ជាគណនី Youtube មួយ ដែលផ្តោតលើចម្រៀង និងភាពយន្តខ្លីៗរបស់ប្រទេសឥណ្ឌា ក្លាយជាគណនីដ៏ពេញនិយមបំផុតនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

 

តែទោះយ៉ាងណា លោក PewDiePie (ជនជាតិស៊ុយអែត) បាននិយាយថា លោកមិនមានការយកចិត្តទុកដាក់អំពីគណនី T-Series នោះទេ ប៉ុន្តែលោកបានបន្តប្រមូលអ្នកគាំទ្ររបស់លោក ដើម្បីជួយរក្សាចំនួនអតិថិជនរបស់គាត់ឱ្យខ្ពស់ជាងគណនី T-Series បន្ថែមទៀត៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ independent