សម្តេចតេជោ ហ៊ុន សែន ប្រកាស ស្នើសុំឱ្យសមាជិកបក្សហូបនំបញ្ចុកទូទាំងប្រទេសនៅថ្ងៃ …..

សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​ដ្ឋ​មន្ត្រី​បាន​ស្នើ​ឲ្យ​សមាជិក​សមាជិការ​គណបក្ស​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស​យក​ថ្ងៃ​ទី​៩ ខែមិថុនា​ខាង​មុខ​នេះ ធ្វើ​កម្មវិធី​ហូប​នំ​បញ្ចុក​ទាំងអស់​គ្នា។

ការ​ស្នើ​របស់​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​ធ្វើ​ឡើង ដើម្បី​បញ្ឈឺ​ទៅ​កាន់​ក្រុមប្រឆាំង​ដែល​បាន​ប្រកាស​កើន​អ្នកគាំទ្រ​ខ្លួន​ធ្វើ​ទិវា​៩​មិថុនា ជា​ថ្ងៃ​ហូប​នំ​បញ្ចុក ។ សម្តេច​ថា ៖«​បើ​គេ​យក​ថ្ងៃ​ទី​៩ មិថុនា ជា​ទិវា​ស៊ី​នំ​បញ្ចុក យើង​ក៏​យក​ថ្ងៃ​ទី​៩ នឹង​ហូប​នំ​បញ្ចុក​ទាំងអស់​គ្នា ហើយ​បើ​គេ​ហៅ​ស៊ី​យើង​ក៏​ស៊ី​ទៅ​»។

សម្តេច​តេ​ជោ​ក៏​បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​គេ ​(​ក្រុមប្រឆាំង​) បង្កើត​អ្វី​ដែល​មានគំនិត​ជា ឧ​ទ្ធា​ម​ក្រៅច្បាប់​សមាជិក​គណបក្ស​ប្រជាជន​ធ្វើ​នឹង​តប (​បន្លា​ជួស​បន្លា​) តែ​លើកលែងតែ​ក្រុមប្រឆាំង​នាំ​គ្នា​ស៊ី​ដុំ​ថ្ម​យើង​មិន​ធ្វើ​តាម​ទេ គឺ​ទុក​ឲ្យ​ក្រុម​នឹង​ស៊ី​ចុះ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុកឯកឧត្តម សុខ លូ-Sok Lou