កម្របានឃើញណាស់! ស្នាដៃដ៏អស្ចារ្យរបស់កូនខ្មែរ គំនូរស្អាតៗ និងប្លែកៗ

តាមរកម្ចាស់ស្នាដៃដ៏អស្ចារ្យនេះយូរហើយ តាមការពិតគឺជា…អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលកម្រងស្នាដៃគំនូរស្អាតៗ ប្លែកៗ និងការឆ្លាក់តួរអក្សខ្មែរដែលមានបង្កប់នូវអត្ថន័យជារូបភាពផ្សេងៗ ប្រកបដោយភាពច្នៃប្រឌិតដ៏មានទេពកោសល្យជាច្រើន បានផ្ទុះក្នុងបណ្ដាញសង្គម facebook ដែលធ្វើអោយមជ្ឈដ្ឋានអ្នកប្រើប្រាស់បណ្ដាញសង្គមទូទៅ មានចម្ងល់ថា តើស្នាដៃដ៏ល្អឯកទាំងនេះ ជាស្នាដៃរបស់វិចិត្រកររូបណា?

មិនមានអ្វីដែលជាអាថ៌កំបាំងទៀតទេ ម្ចាស់ស្នាដៃពិតគឺ មិនមែនជាវិចិត្រករ (ដែលឆ្លងកាត់ការហាត់រៀនពីសាលាណាមួយឡើយ) ហើយក៏មិនមែនជាជាងគំនូរអាជីពអីដែរ តាមពិតគឺជាព្រះសង្ឃមួយអង្គ ដែលមាន ព្រះនាម យ៉េន ស៊ីណា ព្រះជន្ម២៩វស្សា ដែលមានដើមកំណើតមកពី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (អតីតខេត្តកំពង់ចាម) សព្វថ្ងៃគង់នៅអារាមវត្តកណ្ដាល នៅមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់បង។

បើស្រលាញ់ស្នាដៃកូនខ្មែរ និងទេពកោសល្យរបស់ព្រះអង្គ យ៉េន ស៊ីណា សូមជួយស៊ែមួយផងបងប្អូន!!!

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖អាចារ្យធំ នគររាជ