នារីស្រស់ស្អាតម្នាក់ សម្រេចចិត្តសាងផ្នួស ព្រោះហេតុផលគួរឲ្យសរសើរមួយ

ពិតជារឿងមួយដែលគួរឲ្យសរសើរណាស់ដែលនារីមា្នក់មាននិស្ស័យជាមួយព្រះធម៏ដោយនាងបានសម្រេចចិត្តសាងផ្នួសលែងរវីរវល់នឹងផ្លូវមនុស្សលោកទៀតហើយ ក៏ព្រោះតែនាងអស់ជំនឿរទៅលើមនុស្សប្រុសទៀតហើយ ដោយសារតែនាងជួបចំតែប្រុសសាវ៉ា មានចិត្តមិនស្មោះ មិនមែនត្រឹមតែម្នាក់តែជួប​ច្រើននាក់ហើយ ដែលតែងតែធ្វើនាងខូចចិត្ត។

យោងតាមប្រភពមួយបានឲ្យដឹងថា ការសម្រេចចិត្តសាងផ្នួសនេះព្រោះតែនាងបានសាងផ្នួសសងគុណឪពុកម្ដាយ១ព្រះវស្សានៅ​ឯវត្តមួយតែតាមពិតទៅក៏ដោយសារតែរឿងសង្សារនាងក្បត់ចិត្តមានអ្នកថ្មីផងដែរទើបធ្វើអោយនាងសម្រេចចិត្តបែបនេះ ។

ដើម្បីអោយនាងមានចិត្តជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនាផង​ ដើម្បីសងគុណឳពុកម្តាយផង នឹងដើម្បីកុំអោយគិតពីរឿងស្នេហាខូចចិត្តផងដែរ។

មិនត្រឹមតែប៉ុណ្ណោះនាងបានបន្ថែបទៀតថា ការសម្រេចចិត្តធ្វើបែបនេះមានមនុស្សប្រុសជាច្រើនដេលតាមស្រឡាញ់នាង ខកចិត្ត នឹងស្តាយរូបនាង ដែលរូបនាងសម្រេចចិត្តបែបនេះ តែអ្វីដែលច្បាស់លាស់ពេលនេះនេះ គឺនាងបានប្រាប់ថា នាងគ្រាន់តែបួសត្រឹម១វស្សាប៉ុនណោះ នៅពេលដែលនាងបំភ្លេច​នៅរឿងមិនល្អអស់ហើយ នឹងមានចិត្តជ្រះថ្នាហើយ នាងនឹងឈប់សាងផ្នួសវិញ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង