គួរឲ្យសរសើរ! នារីរូបស្រស់ម្នាក់ បានធ្វើរឿងមួយដ៏គួរឲ្យគោរព ដល់ពូក្រក្សត់….

កាលពីពេលថ្មីៗនេះ មានម្ចាស់ហ្វេសប៊ុក ដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ JU JU បានបង្ហោះរូប២សន្លឹក និងសារ ដែលពោរពេញដោយអត្ថន័យ ចាក់ដោតអារម្មណ៍ រហូតដល់អ្នកខ្លះ ក្តុកក្តួលក្នុងចិត្តជាខ្លាំង ក្រោយពីអានសារដ៏មានន័យមួយនេះ រវាងអ៊ុំប្រុសម្នាក់ និងស្រីស្អាតម្នាក់ កាន់តែអាន កាន់តែរំជួលចិត្ត។ ម្ចាស់ហ្វេសប៊ុកមួយនេះបានសរសេររៀបរ៉ាប់ថា៖

“អ៊ុំ៖ ក្មួយអោយអ៊ុំសុំទឹកបុកល្ហុងដែលគេញុាំហើយបានអត់

ខ្ញុំ៖ ពូរកអ្វីពូ

អ៊ុំ៖ ពូសុំរបស់សល់ នៅលើទុកនេះបានអត់

ខ្ញុំ៖ អត់ទេពូ ពូអង្គុយចាំលេងតិចសិនទៅ ខ្ញុំអោយគេបុកអោយថ្មី

អ៊ុំ៖ បាទក្មួយ

បងស្រីខ្ញុំបុកដាក់ចានរួចជូនគាត់ហូប

ខ្ញុំ៖ នេះពូខ្ញុំជូនពូហូប បើឃ្លានមកកន្លែងហ្នឹងមកពូ ខ្ញុំអត់គិតលុយទេ ខ្ញុំជូនពូ

អ៊ុំ៖ បាទអរគុណក្មួយណាស់ ជូនពរអោយក្មួយមានម៉ូយកាន់តែច្រើនណា

+ឪពុកគេ ឪពុកយើង មួយថ្ងៃ មួយចាន វាមិនក្រទេ ធ្វើបុណ្យជាមួយមនុស្សចាស់បែបនេះ។ ទឹកចិត្តខ្ញុំជឿថាអំពើរល្អមិនសាបសូន្យ ចូលធ្វើល្អទាំងអស់គ្នាណា”។

ស្រីស្អាតម្នាក់នេះ ក៏បានបញ្ជាក់បន្ថែមទៀតថា “ព្រោះខ្ញុំធ្លាប់ក្រ ខ្ញុំជឿថាអំពើល្អមិនសាបសូន្យ”។ ម្ចាស់ហ្វេសប៊ុកដដែលបន្តទៀតថា “ជនក្រីក្រសុំទាន អាចមកហូបបានមិនយកថវិកានោះទេ ហាងឈ្មោះត្បាល់បុកហឺររស់ជាតិដើម សម្រាប់អ្នក ខេត្តកំពង់ឆ្នាំង”។ ក្រោយពីឃើញបែបនេះ មានធ្វើឲ្យមហាជនជាច្រើនស៊ែរ មានក្តីរំភើបចិត្តជាខ្លាំង នូវទង្វើរសប្បុរសធម៌មួយនេះ ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភប៖ ហ្វេសប៊ុក