រួសរាន់ឡើង! Honda ប្រកាស​បង្ហាត់​បាល់ទាត់ មិនយកលុយហើយផ្តល់ប្រាក់​….

កាលពីពេលថ្មីៗនេះ យោងតាមទំព័រហ្វេសប៊ុករបស់អ្នកចាត់ការទូទៅស្ម័គ្រចិត្តក្នុងក្រុមជម្រើសជាតិកម្ពុជា លោក Keisuke HONDA បានឲ្យ

ដឹងមុននេះបន្តិចថា ៖

“ខ្ញុំនឹងផ្តល់ប្រាក់ចំនួន ៥ដុល្លាម្នាក់ តើមានអ្នកណាចង់អោយខ្ញុំ បង្រៀនបាល់ទាត់ដែរឬទេ? ប្រសិនបើមាន សូមផ្ញើសារមកខ្ញុំផង។ ប៉ុន្តែមានលក្ខខណ្ឌមួយ គឺសុំចំពោះអ្នកដែលមានឆន្ទៈក្នុងការចង់លេងជាតំណាងប្រទេសដើម្បីចូលរួមប្រកួតវ៉លខាប់តែប៉ុណ្ណោះ។ ខ្ញុំនឹងធ្វើការជ្រើសរើសតាមការសម្រេចរបស់ខ្ញុំ។ ខ្ញុំនឹងធ្វើការបង្រៀនដោយផ្តល់ជាថវិការជូន។”។

សូមបញ្ជាក់ថា សេចក្តីប្រកាសនេះធ្វើឡើង ២ថ្ងៃប៉ុណ្ណោះ ដែលអតីតកីឡាករក្នុងក្រុមជម្រើស ជាតិជប៉ុន Keisuke HONDA នឹងដឹកនាំក្រុមជម្រើសជាតិគោព្រៃកម្ពុជា ប្រកួតទល់នឹងក្រុមជម្រើសជាតិប៉ាគីស្ថាន ក្នុងវគ្គជម្រុះ FIFA World Cup 2022 ប្រចាំប្រចាំទ្វីបអាស៊ី នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក