មិនធម្មតា! កូនស្រីសំណប់របស់ អ្នកនាង ចនច័ន្ទ លក្ខិណា ទទួលបានវិញ្ញា…..

តារាសម្តែងស្រីអ្នកនាង ចនច័ន្ទ លក្ខិណា កាន់តែមានហាងឆេង និងសុភមង្គលនៅក្នុងគ្រួសារខ្លាំងឡើង ក្រោយមានកូនស្រីម្នាក់ដ៏គូរឲ្យស្រលាញ់ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ។

ទោះបីជាមានភាពមមាញឹកខ្លាំង នៅក្នុងការងារយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាតារាស្រីរូបនេះតែងតែមានពេលវេលាសម្រាប់កូនស្រីរបស់ខ្លួនជានិច្ច។ ជាក់ស្តែង នាព្រឹកមិញនេះដែរ នាងក៏បានដើរតួនាទីជាម្តាយល្អ នាំកូនស្រីទៅទទួលបាន វិញ្ញាបនបត្របឋមសិក្សា ចូលថ្នាក់ទី៧។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ក្នុងនាមជាម្តាយមួយរូប ពិតជារំភើប និងសប្បាយចិត្តខ្លាំងចំពោះលទ្ធផលដ៏ល្អរបស់កូនខ្លួន បានធ្វើឲ្យតារាស្រីរូបនេះមានការរំភើបនៅក្នុងចិត្ត បង្ហាញទឹកមុខញញឹមរំភើបយ៉ាងខ្លាំងផងដែរ។

តាមរយៈរូបភាពជាច្រើន របស់នាងបានធ្វើឲ្យអ្នកគាំទ្រជាច្រើនសប្បាយចិត្ត និងរីករាយចំពោះនាង ដែលមានកូនស្រីដែលមិនត្រឹមតែមានរូបឆោមស្រស់ស្អាត មានដុងសិល្បៈកាត់ទៅរកម្តាយ ចំណែកឯការសិក្សាក៏ល្អ ធ្វើឲ្យនាងរីករាយនៅក្នុងចិត្តយ៉ាងដូច្នោះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload