រកយូរហើយ! បញ្ជីឈ្មោះមេធាវីស្ម័គ្រចិត្ត ដើម្បីជួយពលរដ្ឋក្រីក្រ នៅទាំង២៥ខេត្ត-ក្រុង

កាលពីពេលថ្មីៗនេះ ហ្វេសប៊ុកផេកផ្លូវការ លោកជំទាវ ហ៊ុន សុីណាត បានប្រកាសពីលេខទូរសព្ទមេធាវីស្ម័គ្រចិត្តជួយរឿងក្តីដល់ពលរដ្ឋក្រីក្រ ដោយក្នុងនោះលោកជំទាវបានប្រកាសថា៖

”ពេលនេះកាន់តែងាយស្រួលទៀតហើយពុកម៉ែបងប្អូនកូនក្មួយទាំងអស់ដែលអត់ថវិកាក្នុងការឡើងតុលាការរកមេធាវីនោះ 💞នេះជាក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោបានបង្ហាញបញ្ជីឈ្មោះ, លេខទូរស័ព្ទផ្លូវការ និងលេខទូរស័ព្ទក្រុមការងារទទួលបន្ទុក ទូរស័ព្ទ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វើការទំនាក់ទំនង នៅក្នុងករណីចាំបាច់ត្រូវការជំនួយណាមួយលើបញ្ហាផ្លូវច្បាប់។
💐បញ្ជីឈ្មោះនិងលេខទូរស័ព្ទផ្លូវការរបស់ក្រុមមេធាវីស្ម័គ្រចិត្ត របស់សម្ដេចតេជោ ត្រូវបានបង្ហាញជាសាធារណ:ពីព្រោះកន្លងទៅមានជនខិលខូចមួយចំនួន ក្លែងបន្លំថាខ្លួនជាមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ដូច្នេះបើសិនជួបករណីសង្ស័យ សូមប្រជាពលរដ្ឋផ្ទៀងផ្ទាត់លេខទូរស័ព្ទក្នុងបញ្ជីនេះ។
🙏សូមជម្រាបថាខាងក្រោមនេះជាបញ្ជីឈ្មោះផ្លូវការនិងលេខទូរស័ព្ទរបស់ ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ 💞សូមបងប្អូនកូនក្មួយដែលចង់បានមេធាវីរួសរាន់ទាក់ទងតាមលេខដែលមាននេះភ្លាម🙏💐💞

 

អត្ថបទដោយ៖ លោក ប៊ុត ហេង