ផ្លែធុរេន ល្អជាងគេលើលោក ត្រូវបានដាក់​ដេញ​ថ្លៃ​តម្លៃ ៤៨០០០​ដុល្លារ នៅថៃ

ថ្មីនេះមានការភ្ញាក់ផ្អើលមួយ ជាព្រិត្តិការណ៏ដ៏អស្ចារ្យមួយនៃការដេញថ្លៃផ្លែធុរេនពីសំណាក់អ្នកនិយមបរិភោគផ្លែធុរេន គ្រាន់តែដាក់​ដេញ​ថ្លៃធូរេនមួយផ្លែមានថ្លៃ​ក្នុង​តម្លៃ ៤៨០០០​ដុល្លារ​អាមេរិក។

ការដេញថ្លៃផ្លែធុរេន បានទាក់ទាញមនុស្សរាប់ពាន់នាក់ ដែលមានចំណង់ចំណូលចិត្តបរិភោគផ្លែឈើ ឲ្យមកចូលរួមការដេញថ្លៃ នៅក្នុងNonthaburi ប្រទេសថៃ កាលពីថ្ងៃទី ០១​ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅ។

ព្រឹតិ្តការណ៍ដេញថ្លៃ រួមមានទាំងការដេញថ្លៃផ្លែធុរេនចំនួន ៩ផ្លៃ ដែលធុរេន និមួយៗ មានតម្លៃជាង ៣០០ ០០០ បាត ប្រហែលនឹង ៩៦០០ ដុល្លារ។ ធុរេនប្រភេទ kanyao ត្រូវបានគេជ្រើសរើសយកតែផ្លែល្អ និង ទុំ ដើម្បីលក់ចេញក្នុងតម្លៃ១,៥ លានបាត ប្រហែល ៤៨,០០០ ដុល្លារអាមេរិក ទៅឲ្យអ្នកជំនួញក្នុងតំបន់។

វាបានបំបែកកំណត់ត្រា លក់បានក្នុងតម្លៃ ៨០០,០០០ បាត (៨០ម៉ឺនបាត) ក្នុងឆ្នាំ ២០១៨។ ធុរេនប្រភេទ Kanyao ត្រូវបានគេចាត់ទុកថា ជាប្រភេទធុរេណដែលល្អជាងគេបំផុត លើពិភពលោក ដែលមានរសជាតិឆ្ងាញ់ និងមានសាច់ល្មួចល្អដាច់គេ ក្នុងចំណោមពូជធុរេនច្រើនប្រភេទ។

ចំណូលសរុបដែលបានមកពីការដេញថ្លៃ ចំនួន ១៤៤,០០០ ដុល្លារអាមេរិក នឹងផ្ដល់ឲ្យកសិករខ្លះ ហើយមួយចំនួនទៀតបរិច្ចាគដល់មូលនិធីក្នុងស្រុក ដើម្បីទិញឧបករណ៍វេជ្ជសាស្រ្តសម្រាប់មន្ទីរពេទ្យ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ pressnews