ម្ចាស់ស្នាដៃព្រះបាទធម្មិក ធ្លាប់បានទៅសិក្សានៅសាកលវិទ្យាល័យ Harvard …

លោកបណ្ឌិត ហេង មណីចិន្តា គឺជាអតីតព្រះសង្ឃដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ មានឥទ្ធិពល មានចំណេះដឹងជ្រៅជ្រះ។ លោកបាន ទទួលអាហារូបករណ៍ទៅសិក្សា នៅសាកលវិទ្យាល័យដ៏ល្បីល្បាញ នៅសហរដ្ឋអាមេរិក គឺសាកលវិទ្យាល័យ ហាវឺដ។ លោកមានសត្ថភាពចំណេះដឹងជ្រៅជ្រះ មានបទពិសោធន៍ផ្នែកគ្រប់គ្រងជាច្រើនឆ្នាំ ធ្វើកិច្ចការហ្មត់ចង់ យកចិត្តទុកដាក់។ លោកក៏ត្រូវបានគេទទួលស្គាល់ថា ជាមនុស្សម្នាក់ដែលមានសុច្ចរិតទៀងត្រង់ ស្លូតបូត មានគុណធម៌ និងជួយ សង្គ្រោះអ្នកដទៃ។

លោកបណ្ឌិត ហេង មណីចិន្តា គឺជាមនុស្សដែលពូកែខាងកិច្ចការមនុស្សធម៌ តាមរយៈអង្គការរបស់លោក លោកបណ្ឌិត ហេង មណីចិន្តា បានចូលរួមក្នុងកិច្ចការសង្គមយ៉ាងសកម្ម ក្នុងនោះ មានដូចជា ការជួយទំនុកបំរុង និងផ្តល់អាហារូបរណ៍ ដល់ក្មេងក្រីក្រ ជួយជនចាស់ ជរា និងជនរងគ្រោះ ធ្វើកិច្ចការងារទាក់ទង និងវិស័យពុទ្ធចក្រ និងចូលរួមផ្សព្វផ្សាយពីគោលនយោបាយ របស់រាជរដ្ឋាភិបាល ដល់សមណសិស្ស សិស្ស និស្សិត។

ថ្មីៗនេះ លោក បណ្ឌិត បានចូលរួមយ៉ាងសកម្ម នឹងនាំមុខគេ ក្នុងការជួយដល់ប្រជាជនដែលរងគ្រោះ នៅភូមិរកា។ លោកបានចុះជួបយ៉ាងសកម្ម ទាំងសេវាកម្ម សុខភាព ជំនួយបច្ចេកទេស សម្ភារៈ ស្មារតី ព្រមទាំងបានជួយរៀបចំរចានសម្ព័ន្ធ ព្រះសង្ឃស្ម័គ្រចិត្ត ដែលដឹកនាំដោយដោយពុទ្ធកសាកលវិទ្យាល័យព្រះសីហនុរាជដើម្បីជួយដល់ប្រជាជនរងគ្រោះ។

ក្នុងនោះលោក បណ្ឌិតហេង មណីចិន្តា រួមពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ អង្គរ ព.អ.ក និងស្ថាប័នព្រះសង្ឃ ដែលដឹកនាំដោយព្រះតេជគុណ បណ្ដិត យ៉ន សេងយៀត បានរួមគ្នាធ្វើកិច្ចការនេះយ៉ាងសកម្ម។

ក្រៅពីស្នាដៃខាងមនុស្សធម៌ សង្គម លោកក៏មានស្នាដៃខាង ការតែងនិពន្ធ និងរៀបរៀងសៀវភៅ ដ៏ល្អ ដែលបំរើផលប្រយោជន៍ ដល់សង្គម សាសនា និងអ្នកសិក្សាទូទៅ។ ជាសៀវភៅ ដែលស្តីពីរបៀបដឹកនាំ គ្រប់គ្រង សន្តិភាព ពីខ្លឹមសារ តម្លៃនៃជីវិត និងគ្រួសារ។
មានដូចជាសៀវភៅ “ ព្រះបាទធម្មិក” ស្តីពីមេដឹកនាំ របៀបរបបនៃការដឹកនាំគ្រប់គ្រង ប្រទេសជាតិ
សៀវភៅ” ដាក់អាវុធចាប់យកព្រះធម៌” ជាសៀវភៅសន្តិភាព ទាំងផ្លូវចិត្ត ផ្លូវកាយ សម្តី បុគ្គល និងសង្គម។

សៀវភៅ “ ជីវិតអាពាហ៍ពិពាហ៍” និយាយពីការរស់នៅក្នុងជីវិតជាប្តីប្រពន្ធ ការកសាងគ្រួសាង និងការអប់រំកូនចៅ ឲ្យមានសុភមង្គលជាដើម។ ក្រៅពីនេះ លោកក៏បានចងក្រងសរសេរជាសៀវភៅ ទាក់ទងនិងការអប់រំជាច្រើន ជាពិសេសខាងពុទ្ធសាសនា។

លោកបណ្ឌិត អាចនិយាយ ភាសា បារាំង ថៃ និងអង់គ្លេសបានយ៉ាងស្ទាត់ទៀតផង។ នាពេលបច្ចុប្បន្នក្រៅពីគ្រប់គ្រងអង្គការ និងសរសេរសៀវភៅ លោកក៏បានខិតខំយ៉ាងខ្លាំងក្នុងការចែករំលែកចំណេះដឹងដល់ព្រះសង្ឃ និងនិស្សិតកម្ពុជា៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ tdc