សូវៀត ធ្លាប់ខួងដល់ស្រទាប់ផែនដី មានសុទ្ធតែមាស តែត្រូវបិទវិញ ព្រោះតែ….

ណ្តៅ​ខួង​នេះ​មាន​ឈ្មោះថា Kola វា​បាន​ទម្លុះ​ដល់​ស្រទាប់ផែនដី ក្នុង​ជម្រៅ ១២.២៦២ ម៉ែត្រ តែ​សូ​វៀត​ពេល​នោះបាន​បិទ​ចោល​យ៉ាង​ប្រញាប់ប្រញាល់ ។ ហេតុអ្វី​?

គួររំលឹកថា នៅ​អំឡុង​សង្គ្រាមត្រជាក់ មហាអំណាច​អាមេរិក និង​សូ​វៀត តែង​ប្រជែង​គ្នា​លើ​គ្រប់​វិស័យ មិន​ថា​វិទ្យាសាស្ត្រ ឬ យោធា​… ។ នៅ «​វិញ្ញាសារ​» ខួង​ជម្រៅ គ្រា​អាមេរិក​ខួង​បាន ៤៥០០ ម៉ែត្រ នៅ​ឆ្នាំ​១៩៧០ សូ​វៀត​ណា ចាប់ផ្តើម​ប្រជែង​ភ្លាម ។ មុនពេល​ខួង រុស្ស៊ី​បង្កើត​បន្ទប់ពិសោធន៍​ដល់​ទៅ ១៦ ហើយ​រដ្ឋមន្ត្រី​ភូ​កុ​ព្ត​សាស្ត្រ​ជា​បញ្ជាការ​ផ្ទាល់ ។​

ឆ្លងកាត់​ការលំបាក​នៅ​ជម្រៅ ៧០០០ ម៉ែត្រ ៩៥០០ ម៉ែត្រ ក្បាល​ខួង Kola របស់គេ​ប្រទះឃើញ​នៅ​ស្រទាប់​នោះ គឺ​សុទ្ធសឹងតែ​មាស និង​ពេជ្រ​! ។ រ៉ែ ១​តោន មាន​មាស​ដល់​ទៅ ៨០ gram! ហើយ​វា​ឡើងជា​លំដាប់​រហូតដល់ 150 gr/​តោន​រ៉ែ ។​​ឆ្នាំ​១៩៨៣ សូ​វៀត​ប្រកាស​ឈប់​ខួង​ទៀត ។​

ក្រោយមក ទើប​អ្នកវិទ្យាសាស្ត្រ​ទម្លាយ​ប្រាប់ថា ពួកគេ​បានឮ​ស្នូរ​ដ៏​ចម្លែកៗ -​ជា​សម្លេង​មនុស្ស «​ច្រើន​នាក់​» នៅក្នុង​នោះ ! ។​

វា​ពិតជា​ស្នូរ​សម្រែក​ដ៏​គួរ​ឲ្យ​ខ្លាច ព្រឺព្រួច ដែល​ក្រោយមក​ស្នូរ​សម្លេង​ថត​ទុក​ត្រូវបាន​បែកធ្លាយ​លើ​បណ្តាញ ដែល​គេ​ហៅថា «​សម្រែក​ឋាននរក​រុស្ស៊ី ៤០ នាទី​»…! ។​​ក្រោយមកទៀត នោះ​តាម​បណ្ឌិត Demir Assago ប្រាប់ថា ក្បាល​ខួង Kola ត្រូវ​បាក់​ខ្ទេច ហើយ​មាន​សត្វ​ចម្លែក​ដ៏​ធំ​ហើរ​ចេញពី​ទីនោះ ៕​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ksn.news