តោះនៅចាំអីទៀត! «ភូមិផ្កាត្រកួន» រមណីយដ្ឋាន​ទើប​បង្កើត​ថ្មី​នៅ​ខេត្ត​កណ្ដាល

ស្ងាត់ៗ​លេច​ទីតាំង​រមណីយដ្ឋានធម្មជាតិ​ថ្មី​មួយ​កន្លែង​ទៀតឈ្មោះ «ភូមិផ្កាត្រកួន» ដែល​ទើបតែ​បង្កើតថ្មីៗនា​ដើមឆ្នាំ ២០១៩ នេះ។ រមណីយដ្ឋាននេះមានទីតាំង​ស្ថិត​នៅក្នុង ឃុំស្វាយ​ប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

រមណីយដ្ឋាន​ថ្មី​នេះ មាន​ចម្ងាយត្រឹម​តែ២៧គីឡូម៉ែត្រ ពី​រាជធានីភ្នំពេញ ដោយ​ជិះ​​វាងកោះ​អន្លុងចិន និង ជិះកាត់​តាមកោះ​ក្របី ដើ​ម្បី​ទៅ​ដល់រមណីយដ្ឋានផ្កាត្រកួននេះ។ ទីតាំង​នៅ​ជិត​បង្កើយ ធំ​ទូលាយ ខ្យល់អាកាស​បរិសុទ្ធ មាន​ការរៀប​ចំ​​ប្លែកខុស​ពី​កន្លែង​ផ្សេងៗ។ ភ្ញៀវ​ទៅ​លេង​ អាច​ទស្សនា​សម្រស់​ថ្ងៃ​លិច ថត​រូប​ជាមួយ​សួន​ផ្កា សួន​បន្លែ និង​ជិះ​ទូក​កម្សាន្ត​ជា​ដើម៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ joolchet