អបអរសាទរ! សេដ្ឋី Bill Gates ផ្តល់អាហាររូបករណ៍ដល់និស្សិតខ្មែរ ឱ្យទៅរៀននៅ ……….

កំពូលមហាសេដ្ឋីចិត្តធម៌ Bill Gates ជាស្ថាបនិកក្រុមហ៊ុន Microsoft ហើយសព្វថ្ងៃនេះ លោកជាកំពូលមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងលោកលំដាប់ទី២ បន្ទាប់ពីស្ថាបនិកក្រុមហ៊ុនយក្ស Amazon.com។ គួរបញ្ជាក់ផងដែរថា កំពូលមហាសេដ្ឋី Bill Gates មានទ្រព្យសម្បត្តិសរុបចំនួន ១០១.៣ ពាន់លានដុល្លារអាមេរិក ខណៈលោក Jeff Bezos មានទ្រព្យសម្បត្តិសរុប ១៤៣.៤ពាន់លានដុល្លារ។

ថ្វីត្បិតតែសេដ្ឋី Bill Gates ជាកំពូលមហាសេដ្ឋីលេខ ២ ក៏ពិតមែន តែលោកជាសហស្ថាបនិកមូលនិធីមនុស្សធម៌ដែលជួយជនក្រីក្រីនៅទូទាំងពិភពលោកដែលមានឈ្មោះ Bill & Melinda Gates Foundation ជាមួយនឹងភរិយារបស់លោកផងដែរ ដោយចំណាយមកដល់ពេលនេះរហូតដល់រាប់ពាន់លានដុល្លារឯណោះ។

ក្រៅពីជួយជនក្រីក្រនៅទូទាំងពិភពលោក អ្វីដែលគួរកោតសរសើរបន្ថែមទៀតនោះ កាលពីពេលថ្មីៗនេះ លោកបានផ្តល់អាហារណ៍រូបការណ៍ចំនួន ៩៥កន្លែង ដល់សិស្ស និស្សិត នៅទូទាំងពិភពលោក ក្នុងនោះមានកម្ពុជាផងដែរ ដើម្បីឱ្យទៅសិក្សានៅសាកលវិទ្យាល័យដ៏ល្បីល្បាញបំផុត Cambridge នៃប្រទេសអង់គ្លេស។

គួរបញ្ជាក់ផងដែរថា សេដ្ឋី Bill Gates នឹងចេញថ្លៃ៖

  • បង់ថ្លៃការសិក្សា
  • បង់ថ្លៃការរស់នៅប្រចាំថ្ងៃរហូតដល់ ២២,៥០០ដុល្លារ/ឆ្នាំ
  • តម្លៃសំបុត្រយន្តហោះត្រឡប់មកវិញ ទិដ្ឋាការ និងការចំណាយផ្សេងៗទៀត

ចង់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ Cambodia Scholarship Center មជ្ឈមណ្ឌលអាហារូបករណ៍កម្ពុជា