ទោះបីមានប្តីជាសេដ្ឋីប្រាក់វាល់លានក្តី តែភរិយាឧកញ៉ា ម៉ុង ឬទ្ធី នៅតែលក់ផ្អក ជ្រក់ តាមអនឡាញទៀត

លោកឧកញ៉ា ម៉ុង ឫទ្ធី គឺជាបុគ្គលជោគជ័យមួយរូបដែលទទួលបានការគោរពស្រលាញ់ ពីសំណាក់ប្រជាពលរដ្ឋខ្មែរជាច្រើននៅទូទាំងប្រទេស ព្រោះលោកឧកញ៉ាតែងតែជួយទំនុកបំរ៉ុងពលរដ្ឋខ្មែរឱ្យមានការងារធ្វើរាប់ម៉ឺននាក់នៅទូទាំងប្រទេស។

គួរបញ្ជាក់បន្ថែមទៀតថា លោកឧកញ៉ា ម៉ុង ឬទ្ធី ជាស្ថាបនិកក្រុមហ៊ុន ម៉ុង ម៉ុង ឫទ្ធី គ្រុប ដែលជាក្រុមហ៊ុនវិនិយោគក្នុងស្រុកដ៏ធំមួយ ផ្នែកខាងវិស័យសំណង់ កសិកម្ម និងកសិ-ពាណិជ្ជកម្ម ឧស្សាហកម្ម ដឹកជញ្ជូន នាំចេញ-នាំចូល និងផលិតកម្មចំណីសត្វ នៅក្នុងប្រទេសកម្ពុជា មានមូលដ្ឋានភាគច្រើនៅខេត្តព្រះសីហនុ ក្នុងតម្លៃរាប់លានដុល្លារ។

ខណៈលោកឧកញ៉ា ម៉ុង ឬទ្ធី មានជំនួញមហាសាល និងជាសេដ្ឋីដែលមានប្រាក់រាប់លានដុល្លារក្តី តែជីវិតរបស់លោកហាក់បែបសាមញ្ញ និងដាក់ខ្លួនខ្លាំងណាស់ ជាពិសេសភរិយារបស់លោកតែម្តង។ ថ្វីត្បិតតែមានស្វាមីជាសេដ្ឋីប្រាក់វាល់លានដុល្លារក្តី តែលោកជំទាវនៅតែលក់ផ្អក ទឹកប្រហុក និងជ្រក់ទំពាំងតាមអនឡាញ។ ដោយយោងតាមហ្វេសប៊ុកឈ្មោះ ផ្សារកសិករកែវផុស បានបង្ហោះមកថា៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង