ក្តៅៗ! កញ្ញា ពេជ្រ សូលីកា ក្លាយជាសមាជិកថ្មីរបស់ផលិតកម្មហង្សមាសហើយ

ការពីពេលថ្មីៗនេះ មានរឿងមួយចំពោះអ្នកគាំទ្រភ្ញាក់ផ្អើល ជាពិសេសមិត្តយុវវ័យ ដែលស្រឡាញ់កញ្ញា ពេជ្រ សូលីកា ដោយសារមុននេះបន្តិចទំព័រហ្វេសប៊ុក​ផ្លូវការរបស់ផលិតកម្មរស្មីហង្សមាសបានប្រកាសថាស្រី​ស្រស់សោភារូបនេះបាន​ក្លាយជាតារាចម្រៀងថ្មីប្រចាំផលិតកម្មរបស់ខ្លួនហើយ ។

ពេជ្រ សូលីកា

ជាមួយគ្នាផងដែរនោះ តាមការស្ទង់សន្ទុះប្រជាប្រិយភាពរបស់កញ្ញា ពេជ្រ សូលីកា នាពេលបច្ចុប្បន្ននេះ ពោលគឺក្រោយពេលដែលនាង​បង្ហាញខ្លួនជាថ្មីលើវិថីសិល្បៈ គេសង្កេតឃើញថា នាងពិតជាបានទទួលការគាំទ្រច្រើនបំផុតពីសំណាក់មិត្តៗយុវវ័យ ដូច្នេះហើយទីផ្សារការងាររបស់ម្ចាស់បទ «លាក់បាំង» រូបនេះ ក៏កាន់តែមានច្រើនស្ទើរតែរកពេលសម្រាប់ខ្លួនឯងពុំបានផង ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kbn