ក្នុងនាមជាកូនខ្មែរគួរដឹង អំពីអត្ថន័យពណ៏នីមួយៗនៃទង់ជាតិខ្មែររបស់យើង

ក្នុងនាមយើងជាកូនខ្មែរ យើងគប្បីដឹងនូវអ្វីដែលជារបស់ខ្មែរយើង ហើយនេះសារមួយដ៏ល្អសម្រាប់ប្រជាជាតិខ្មែរទំាងមូលព្រោះថា ទង់ជាតិកម្ពុជាជាតំណាងអោយប្រទេសកម្ពុជានិងប្រជាជនកម្ពុជាទំាងអស់។

តើទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា មានអត្ថន័យដូចម្តេចខ្លះ?

ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាមាន ៣ពណ៌៖

ផ្នែកខាងលើ និងក្រោមៈ ពណ៌ខៀវតំណាងសាមគ្គីភាព ភាតរភាព មេត្តាករុណា សន្តិភាព អហឹង្សា ស្ថិតនៅក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះមហាក្សត្រតំណាងឲ្យភាពត្រជាក់ត្រជុំនៃធម្មជាតិស្រស់បំព្រង។

ផ្នែកកណ្តាលៈ ពណ៌ក្រហមតំណាងឲ្យស្មារតីអង់អាច ក្លាហាន ពុះពារ គ្រប់ឧបសគ្គ ពលីកម្មសព្វបែបយ៉ាង ដើម្បីទឹកដី។

រូបប្រាសាទអង្គរពណ៌សៈ តំណាងធរិយធម៌ខ្មែរដ៏រុងរឿង នាសម័យមហានគរ និង តំណាងសាសនា សីលធម៌ ចរិយាធម៌៕

 

 

អត្ថបទដោយ៖ លោក ប៊ុត ហេង