ឧកញ៉ា ម៉ុង ឬទ្ធី ចាប់ផ្តើមលក់ផ្ទះតម្លៃសមរម្យ សម្រាប់អ្នកស្រឡាញ់បរិស្ថានហើយ
សន្ទុះអចលនទ្រព្យផ្នែកដីធ្លី និងគេហដ្ឋាន កាន់តែកើនឡើងខ្ពស់ ខណៈពលរដ្ឋខ្មែរទូទៅសម្រុកទិញកាន់តែច្រើនបន្ថែមទៀត រីឯតម្លៃវិញក៏កាន់តែប្រសើរខ្លាំងដែលអាចឱ្យពលរដ្ឋខ្មែរមានលទ្ធភាពទិញរស់នៅបានថែមទៀតផង។
ជាមួយគ្នានេះដែរ កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ នេះ គេប្រទះឃើញឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះនៅក្នុងបណ្តាញសង្គមថា លោកកំពុងតែចាប់ផ្តេីមសាងសង់ លំនៅដ្ឋានចំនួន១១៦ខ្នង ក្នុងតម្លៃសមរម្យជូនដល់ពលរដ្ឋខ្មែរនៅតំបន់មិនឆ្ងាយប៉ុន្មានពីក្រុងភ្នំពេញ។ ដោយលោកឧកញ៉ា បានបង្ហោះថា៖
“វេលាម៉ោង៦ព្រឹកថ្ងៃអាទិត្យទី១៩ ខែឧសភា ឆ្នាំ២០១៩ ដឹកនាំកូនចៅដេីរលំហាត់ប្រាណបណ្តេីរ ណែនាំការងារបណ្តេីរ ដេីម្បីឆាប់បានប្រែក្លាយ តំបន់កសិទេសចរម៉ុង ឫទ្ធីសែនជ័យ ដែលមានចម្ងាយតែ៤៨គីឡូម៉ែត្រពីភ្នំពេញនេះ អោយបានឆាប់ក្លាយទៅជាទីក្រុង ខ្ញុំបានចាប់ផ្តេីមសាងសង់ លំនៅដ្ឋានចំនួន១១៦ខ្នងសម្រាប់លក់ក្នុងតម្លៃសមរម្យ ជូនទៅអោយអ្នកដែលស្រឡាញ់បរិស្ថានធម្មជាតិ មានផ្លូវក្រាលកៅស៊ូ និងផ្លូវក្រាលគ្រួសក្រហមប្រវែង៥៥គីឡូម៉ែត្រសម្រាប់ជិះកង់ ម៉ូតូ ឬដេីរហាត់ប្រាណប្រកបដោយផាសុខភាព មិនត្រឹមតែប៉ុណ្ណោះទេ យេីងមានទីលានប្រណាំងរថយន្តលំដាប់ថ្នាក់អន្តរជាតិ និងមានសួនសត្វជាច្រើនប្រភេទថែមទៀតផង។”៕
អត្ថបទដោយ៖ លោក ប៊ុត ហេង