បើទោះបីជាគ្មានម៉ូតូ ឡាន ដូចគេក៏ដោយ តែពូកគាត់អាចបង្កើតសុភមង្គលបាន

កាលពីពេលថ្មីៗនេះ ​អ្នកលេងហ្វេសប៊ុកម្នាក់មានឈ្មោះ Pha Moza បានលួចថតពីសកម្មភាពគ្រួសារមួយ នូវកម្មភាពបងប្រុសម្នាក់​កំពុងតែជិះកង់ឌុបកូន និងប្រពន្ធ នៅតាមផ្លូវ នៅក្នុងខេត្តសៀមរាប មើលទៅពិតជាមានសុភមង្គលខ្លាំងណាស់ បើទោះគាត់មិនមានម៉ូតូ ឡានល្អដូចគេក៏ដោយ។

ដោយម្ចាស់គណនីម្ចាស់ហ្វេសប៊ុករូបនេះ ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់ផងដែរថា៖

“សុភមង្គលមួយដែលកើតចេញពីការស្រឡាញ់ពិតៗ គួរអោយសរសើរណាស់ លួចថតពួកគាត់ចេញពីក្នុងឡានមក គាត់អត់ដឹងខ្លួនទេ ហិហិ។ គាត់អ្នកខេត្តសៀមរាប”៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង