គាំទ្រ! លោក សុខគា សំណូមពរឲ្យបងប្អូនសរសេរអក្សរខ្មែរ លើបណ្តាយសង្គម

ប្រិយមិត្តប្រាកដជាធ្លាប់បានស្គាល់រួចមកហើយ លោក ដួង សុខគារ​ ដែលកាលពីពេលថ្មីៗនេះ លោកបានបង្ហោះសារសុំអំពាវ​នាវឲ្យប្រជាពលរដ្ធខ្មែរអ្នកលេងហ្វេសប៊ុកជាពិសេសយុវជន យុវតីត្រូវតែយកចឹត្តទុកដាក់ថែរក្សាដោយ​សង្ឃឹមថាសរសេរខ្មែរបានច្រើនជាងអក្សរឡាតាំង។ជាមួយគ្នានេះតារាកំប្លែងមានប្រជាប្រិយរូបនេះបានលើកឡើងថា៖

«ដើម្បីជាចំណែកក្នុងការស្រលាញ់និងថែរក្សា អក្សរសាស្ត្រយើង សូមបងប្អូនចូលរួមទាំងអស់គ្នាណា៎!
1-បកមកសរសេរអក្សរខ្មែរ ឈប់ប្រើឡាតាំងកត់សូរមកសរសេរ វានឹងទម្លាប់ខូចដៃលើសពីនេះវាទាញពាក្យខុសពាក្យដើមមើលលែងយល់
2-ទម្លាប់ដៃសរសេរអក្សរឲ្យត្រឹមត្រូវ ជាជាងប្រថុយៗឲ្យតែរួចពីដៃ
3-ឃើញខុសជួយកែគ្នា កុំខ្លាច
4-ទទួលយកការកែ ព្រោះវាមិនមែនជាការអៀនខ្មាសទេ អ្នកណាក៏អាចខុសដែរ បើអក្សរសាស្ត្រយើងរលាយទើបគួរឲ្យខ្មាសអៀន
5-ដោនឡូតវចនានុក្រមខ្មែរ សម្តេចជួនណាតមកប្រើ មិនពិបាកសោះឡើយ
6-តោងយល់ថាភារកិច្ចនេះគឺជារបស់យើងទាំងអស់គ្នា ចូរកុំប្រកែកថា ខ្ញុំមិនមែនជាគ្រូបង្រៀន មិនមែននិស្សិត មិនមែនសិស្ស ព្រោះពេលយើងសរសេរខុសហើយបង្ហោះ គឺក្មេងអាចរៀនតាម។ បើយល់ព្រមសូមចែកចាយបន្ត អក្សរសាស្ត្រមិនមែនជារបស់ឯកជនទេ។ ទទួលខុសត្រូវលើការថែរក្សាអក្សរសាស្ត្រ គឺជាភារកិច្ចរបស់យើងទាំងអស់គ្នា»៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក