អបអរសាទរ! ភ្នំ​ដោះ​ក្រមុំ នៅមណ្ឌលគិរី ត្រៀមដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌ​ពិភពលោក​ហើយ

ភ្នំ​ដោះ​ក្រមុំ​ គឺជា​បូជនីយដ្ឋាន​ទេសចរណ៍​មួយ​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​ដែល​ជនជាតិ ភាគ​តិច និង​ខ្មែរ​ធ្វើ​ការ​គោរព​បូជា​តាម​ជំនឿ​ទំនៀម​ទម្លាប់​របស់​ពួក​គេ។​ ប្រជាជន​ភាគ​ច្រើន​ជឿ​ថា​ព្រលឹង​វិញ្ញាណ​ស័ក្តិសិទ្ធិ​អារក្ខ​អ្នកតា​ដែល​នៅ​លើ​ភ្នំ​សម្បូរ​ស្មៅ​នោះ​បាន​ថែរក្សា​ពួកគេ​ឲ្យ​មាន​សេចក្ដី​សុខ​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សុវត្ថិភាព​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និង​សុខភាព​ល្អ។

ជា​រឿយៗ​ពួកគេ​ក៏​ឡើង​ទៅ​លើ​ភ្នំ​ដោះ​ក្រមុំ​ដើម្បី​បន់​ស្រន់​សុំ​ជោគ​លាភ​ក្នុង​មុខ​របរ​និង​សុភមង្គល​ក្នុង​គ្រួសារ​។ ស្ថិត​នៅ​ក្នុង​ភូមិ​ដោះ​ក្រមុំ​ឃុំ​សុខដុម​ស្រុក​សែន​មនោរម្យ​ខេត្ត​មណ្ឌលគិរី​ភ្នំ​នេះ​ដើម​ឡើយ​ឈ្មោះ​ថា​ភ្នំ​ឪយល់​ក្រោយ​មក​គេ​ហៅ​ជីហូ ជីវ័ន​ឬ​ស្រុះ​ប្លង់។

កាលពីពេលថ្មីៗនេះ ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​មណ្ឌល​គិរី​ លោក សី ទូ ​ថ្លែង​នៅ​ក្នុង​ទិវា​វប្បធម៌​ជាតិ​លើក​ទី​២១ ទៅឲ្យដឹងថា រមណីយដ្ឋាន​ភ្នំ​ដោះ​ក្រមុំ​ ស្ថិត​នៅ​ក្រុង​សែនមនោរម្យ ​​ ​ខេត្ត​មណ្ឌល​គិរី​ ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​វប្បធម៌ គ្រោង​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​​ជាតិ និង​បេតិកភណ្ឌ​ពិភពលោក​​នៅ​ថ្ងៃ​ខាង​មុខហើយ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង