កញ្ញា សួស វីសា កំពុងតែ Live សុខៗស្រាប់តែសម្តេច ហ៊ុន សែន ចូលខមិន….

ប្រិយមិត្ដមួយចំនួនប្រាកដជាបានដឹងរួចមកហើយថា កាលពីថ្ងៃនេះទី០៧ ខែមិថុនា ឆ្នាំ២០១៩ តារាចម្រៀងស្រី កញ្ញាសួស វីសា និងលោក TOMMY បានសម្រេចចិត្តចូលរោងភ្ជាប់ពាក្យហើយ។

ជាក់ស្តែងកាលពីថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០១៩ គឺជាការជួបជុំគ្នាទូទាំងប្រទេសដើម្បីញុាំនំបញ្ចុកទូទាំងប្រទេសផងដែរ។ ស្រាប់តែមានរឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងពេលកញ្ញា សួស វីសា កំពុងតែឡាយវីដេអូ ស្រាប់តែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានចូលមកខមិនលេង ដោយសម្ដេចតេជោ បានមានប្រសាសន៏ថា៖“សូមចូលរួមឆ្ងាញ់ផង ពុកទើបហូបហើយមុននេះបន្តិច”។

ក្នុងនោះផងដែរសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៏បន្ថែមទៀតថា៖

“អរគុណដែលទទួលយកការអំពាវនាវហូបនំបញ្ចុកសាមគ្គីភាពទាំងអស់គ្នា”, “សប្បាយណាស់តាមគ្រួសារថ្ងៃនេះ។”, “សូមបន្តឆ្ងាញ់តទៅទៀតចុះ។”, “សុំអ្នកមីងសុខសប្បាយ និងសប្បាយជាមួយកូននិងចៅៗ។”, “គ្រាន់តែស្រុកកណ្តាលស្ទឹងមួយមនុស្សចូលរួមហូបមានជិត៤មុឺនអស់នំបញ្ចុកជាង១៦តោន”៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក