មោទនភាពជាតិ! ឈុតដំណាងជាតិកម្ពុជា បានយកទៅបង្ហាញនៅកូរ៉េខាង ….

កាលពីថ្មីៗនេះនាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ មានហ្វេសប៊ុកមួយឈ្មោះ New Face Cambodia បាន​បង្ហោះវីដេអូ និងរូបជាច្រើនសន្លឹក ពី តារាបង្ហាញម៉ូតកម្ពុជាពីររូប ដែលបានបង្ហាញខ្លួនក្នុង ប្រកួតក្នុងកម្មវិធី Face Of Asia នៅថ្ងៃផ្តាច់ព្រ័ត្រ ក្នុងឈុតដំណាងជាតិ​ មើលទៅពិតជាស្រស់ស្អាត គួរឲ្យគយគន់ខ្លាំងណាស់ ដែលកម្មវិធីមួនេះបានប្រព្រឹត្តិឡើងនៅឯប្រទេសកូរ៉េខាងត្បូង។

ដោយហ្វេសប៊ុកនោះបានសរសេរៀបរ៉ាប់ថា៖

“ឈុតដំណាងជាតិ​ដែលតារាបង្ហាញម៉ូតកម្ពុជាទាំងពីរពាំនាំទៅប្រកួតក្នុងកម្មវិធី Face Of Asia នៅថ្ងៃផ្តាច់ព្រ័ត្រនេះ​ បានរៀបចំរចនាយ៉ាងប្រណិតដោយ សំអាងការម៉ាយូរ៉ាហ្គោល ដែលបង្ហាញអំពីក្រណាត់សូត្រខ្មែរ​ ចរបាប់​ខ្មែរ​ និងការប៉ាក់ឌិន​ ទាំងការរចនាម៉ូតក្ងោកល្អឯកដោយស្នាដៃកូនខ្មែរទាំងអស់​ ដែលទាំងនេះបានបង្ហាញនូវអត្តសញ្ញាណខ្មែរពិតៗ!”៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក