ភ្ញាក់ផ្អើល! ក្រោយឃើញនាវាតម្លៃរាប់លានដុល្លាររបស់មហាសេដ្ឋីអគ្លេស បាន..

កាលពីពេលថ្មីនេះ គឺមានការភ្ញាក់ផ្អើលមួយក្រោយមានការបង្ហោះរូបមួយសន្លឹក ពីនាវាដែលមានតម្លៃប្រមាណ ជាងមួយ រយហាសិបលានដុល្លាអាមេរិចបណ្ដែតលើច្រាំងទន្លេក្នុងរាជធានីភ្នំពេញ ដែលគេបានអោយដឹងថាជានាវារបស់សេដ្ឋី​អង់គ្លេស​ម្នាក់គឺលោក​ Joe Lewis។

លោក​ Joe Lewis

ប្រសិនយើងមកមើលពីប្រវត្តិរបស់នាវានេះ មានឈ្មោះថា Aviva គឺជានាវាមានប្រវែងវែងជាងគេមួយដែលមានប្រវែងដល់ទៅ 98,4 ម៉ែត កម្ពស់​ 17,24 ម៉ែត្រ និង​មាន​ទម្ងន់ 4966 តោន​ឯណោះ។

នាវារបស់លោក​ Joe Lewis

សូមបញ្ជក់ផងដែរថា នាវា​ Aviva ​​របស់​មហាសេដ្ឋី​ Joe Lewis រូបនេះ គឺមានភាពប្រណិតបំផុត ស្ទើរតែអាចរស់នៅដូចផ្ទះ និង ការិយាល័យ ក៏ដូចជាមានទីធ្លាសម្រាប់លេខកីឡា Tennis ថែមទៀតផង៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក