គាំទ្រ! សកម្មភាពបែបនេះ ជាគំរូល្អមួយនៃការបើកបរតាមដងផ្លូវសាធារណៈ

ពិតជារឿងមួដែលគួរឲ្យស្ងើចសរសើរណាស់ ដោយកាលពីពេលថ្មីៗនេះ រូបភាពចំនួន៤ សន្លឹកបានបង្ហាញពីឥរិយាបទ ដ៏សែនល្អពេកក្រៃរបស់អ្នកបើកបរ ដែលនាំគ្នាឈប់ជាជួរ ដោយមិនបានមានការបំពានទៅលើផ្លូវម្ខាងទៀត ទោះបីជាផ្លូវម្ខាងទៀតនោះទូលាយមិនមាន ឡាន ម៉ូតូ បើកបរក៏ដោយ សកម្មភាពទាំងនេះបានបង្ហាញពីគំរូល្អ ភាពមានវិន័យ ចេះគោរពច្បាប់ និងចេះគោរពគ្នាទៅវិញទៅមក ។

សូមបញ្ជក់ផងដែរថា រូបភាពទាំងនេះត្រូវបានគេបង្ហោះចេញមកពី​ភាគឦសានប្រទេសឥណ្ឌាដែលបង្ហាញពីកា​រគោរពច្បាប់របស់ប្រជាពល​រ​ដ្ឋនៅទីនោះ ម្ចាស់គណនី ហ្វេសប៊ុកដែលមានឈ្មោះថា Tripura ដោយបានសរសេររៀបរ៉ាប់ថា៖

« ទោះបីជាប្រទេសនេះ មិនទំនើបដូចប្រទេសធំៗ តែប្រជាជនគោរពច្បាប់ណាស់ ទោះបី ជាភ្លើងស្តុបក៏ដោយ ក៏មិនមានអ្នកបើកបរណាម្នាក់ រំលោភផ្លូវ អទិភាពម្ខាងទៀតឡើយ។ នេះគឺជារដ្ឋ Tripura នៅក្នុងប្រទេសឥណ្ឌា»៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក